គ្រាប់បាល់ចុងម៉ោងពីរគ្រាប់របស់ហុល្លង់ បានធានាការទទួល ជ័យ ជម្នះ ដ៏ សំខាន់ ក្នុង ការ ប្រកួត បើក ឆាកនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 របស់ពួក គេទល់នឹងសេណេហ្គាល់ ក្នុងពូល A។
ជ័យជម្នះលើសេណេហ្គាល់របស់ហុល្លង់ ត្រូវបានយល់ថា គឺជាក្ដីសង្ឃឹមរបស់ហុល្លង់ដើម្បីឈានទៅវគ្គ 16 ក្រុមចុងក្រោយ ស្របពេលដែលពួកគេត្រូវជួបជាមួយអេក្វាឌ័រ និងម្ចាស់ផ្ទះកាតា។
នៅកីឡដ្ឋាន Al Thumama ខ្សែប្រយុទ្ធរបស់ក្លិប PSV Eindhoven កីឡាករ Cody Gakpo បានតែតបំប៉ោងសំណាញ់ទីនៅក្រោយអ្នកចាំទី Edouard Mendy របស់ Chelsea ចេញពី Frenkie de Jong ពេលនៅសល់ 6 នាទីចុងក្រោយ។ Davy Klaassen ដែលត្រូវបានប្ដូរចូលពីកៅអីបម្រុង បន្ថែមគ្រាប់ទី 2 នៅនាទីទី 90+9 ។ សេណេហ្គាល់ ដោយគ្មានខ្សែប្រយុទ្ធសំខាន់ Sadio Mane ហាក់ដូចជាក្រុមមួយបាត់បង់ការគំរាមកំហែងរបស់ពួកគេ។
សូមជម្រាបថា ហុល្លង់ មាន 3 ពិន្ទុស្មើជាមួយអេក្វាឌ័រ ដែលបានយកឈ្នះលើ កាតា ដោយលទ្ធផល 2-0 កាលពីថ្ងៃទីមួយនៃ FIFA World Cup Qatar 2022 ៕
ទស្សនាវីដេអូ Highlight នៅខាងក្រោម៖