Gareth Bale បានជួយសង្គ្រោះក្រុមវែលស៍ម្តងទៀត ខណៈការស៊ុតបាល់ប៉េណាល់ទីចុងម៉ោងរបស់ប្រធានក្រុមរូបនេះ បានដណ្ដើមលទ្ធផលស្មើជាមួយសហរដ្ឋអាមេរិក ក្នុងការប្រកួត World Cup ជាលើកដំបូងរបស់វែលស៍ ក្នុងរយៈពេល 64 ឆ្នាំ។
វែលស៍ ត្រូវបានគ្របដោយក្រុមសហរដ្ឋអាមេរិក នៅក្នុងវគ្គទីមួយ ខណៈ Tim Weah បានបញ្ចប់ទីពីបញ្ជូនបាល់ដោយ Christian Pulisic របស់ក្លិប Chelsea នៅនាទីទី 36 ។
ការផ្លាស់ប្ដូរខ្សែប្រយុទ្ធ Kieffer Moore ចូលនៅវគ្គទីពីរ បានធ្វើឱ្យវែលស៍មានភាពរស់រវើកឡើងវិញ។ បន្ទាប់មក នៅសល់រយៈពេល 9 នាទីចុងក្រោយនៃការប្រកួត Bale ត្រូវបានបង្កកំហុសក្នុងប្រអប់ដោយកីឡាករអាមេរិក Walker Zimmerman មុនពេលកីឡាករវែលស៍ដដែល ស៊ុតបាល់ប៉េណាល់ទីដោយទំនុកចិត្ត ដែលអ្នកចាំទី Matt Turner របស់ក្លិប Arsenal មិនអាចជួយសង្គ្រោះបាល់ដែលហោះទៅជ្រុងស្ដាំបានឡើយ។
វែលស៍ នឹងជួបជាមួយអ៊ីរ៉ង់ដែលបានចាញ់អង់គ្លេស 6-2 នៅប្រកួតបន្ទាប់ មុនពេលធ្វើដំណើរទៅប៉ះ ប្រទេសជិះខាងរបស់ខ្លួន ដើម្បីបិទបញ្ចប់ពូល B ៕
ទស្សនាវីដេអូ Highlight នៅខាងក្រោម៖