×

បែលហ្ស៊ិក សម្រេចមិនពាក់អាវក្រៅដីដែលមានពាក្យ”ស្រឡាញ់”ក្នុងវគ្គចែកពូល World Cup

បែលហ្ស៊ិក នឹងមិនពាក់អាវក្រៅដីពណ៌សរបស់ពួកគេ ដែលមានបង្កប់ពាក្យ “ស្រលាញ់” នៅលើកអាវ ក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតាឡើយ បន្ទាប់ពីបានពិភាក្សាជាមួយ FIFA។

មិនទាន់មានការបញ្ជាក់ពីមូលហេតុពិតនៅពីក្រោយការសម្រេចចិត្តនេះទេ។ បែលហ្ស៊ិក បានបង្ហាញឈុតក្រៅដីរបស់ពួកគេក្នុងខែកញ្ញា។

ដូច្នេះ ពួកគេគ្រោងនឹងពាក់អាវពណ៌ក្រហមក្នុងដី សម្រាប់ការប្រកួតក្នុងពូលជាមួយនឹងកាណាដា នៅយប់ថ្ងៃទី 23 ខែវិច្ឆិកា ម៉ារ៉ុកនៅយប់ថ្ងៃទី 27 ខែវិច្ឆិកា និង ក្រូអាតនៅថ្ងៃទី 1 ខែធ្នូ ក្នុងពូល F ដែលការប្រកួតទាំងអស់នេះ CBS (CTN, MyTV និង CNC) នឹងធ្វើការផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅកម្ពុជា។

គួររំឭកថា បែលហ្ស៊ិកបានពាក់ឈុតក្រៅដីនេះជាលើកដំបូងក្នុងការប្រកួត Uefa Nations League ដោយចាញ់ហុល្លង់ ក្នុងខែកញ្ញា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង