×

ក្រុមជើងឯករង World Cup បួនឆ្នាំមុនប៉ះម៉ារ៉ុកនៅពូល F ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅទូរទស្សន៍ CNC ល្ងាចនេះ

ម៉ារ៉ុក ត្រូវប៉ះក្រូអាតដែលជាជើងឯករង World Cup 2018 ក្នុងការប្រកួតបើកឆាកពូល F នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Al Bayt ទីក្រុង Al Kohr ប្រទេសកាតា ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ោង 4:30 នាទីល្ងាច ថ្ងៃពុធ ទី23 ខែវិច្ឆិកា។

ម៉ារ៉ុក បានធ្លាក់ចេញពីវគ្គចែកពូល កាលពី 4 ឆ្នាំមុន ដោយបញ្ចប់ត្រឹមតែ 1 ពិន្ទុប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានឆ្លងកាត់វគ្គជម្រុះនៅទ្វីបអាហ្រ្វិកយ៉ាងគួរឱ្យចាប់អារម្មណ៍ និងមានមហិច្ឆតាក្នុងចារប្រវត្តិសាស្ត្រដូចឆ្នាំ 1986 ដែលពួកគេបានឈានដល់វគ្គ16 ក្រុមចុងក្រោយ World Cup ។

ចំណែក ក្រូអាតមិនទាន់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិភពលោកនេះនៅឡើយ នៅ ពេលដែលម៉ារ៉ុកបានឈរនៅលេខ 1 ក្នុងពូលដែលមានអង់គ្លេស ប៉ូឡូញ និងព័រទុយហ្គាល់ កាលពី World Cup ឆ្នាំ 1986 នៅប្រទេសម៉ិកស៊ិក។ ចាប់តាំងពីពេលនោះមក ក្រូអាតបានអភិវឌ្ឍរហូតមកដល់ប្រទេសកាតា បន្ទាប់ពីក្លាយជាជើងឯករងកាលពី 4 ឆ្នាំមុន ដោយសារចាញ់បារាំងនៅវគ្គផ្ដាច់ព្រ័ត្រ។

ម៉ារ៉ុក មានកីឡាករ Achraf Hakimi របស់ PSG និង Noussair Mazraoui របស់ Bayern Munich ដ៏គួរឱ្យចាប់អារម្មណ៍។ Hakim Ziyech របស់ Chelsea ត្រូវបានកោះហៅមកកាន់ក្រុមជម្រើសជាតិវិញផងដែរ។

តើប្រធានក្រុមក្រូអាត Luka Modric អាចជួយពួកគេឱ្យដណ្ដើមបាន 3 ពិន្ទុពីម៉ារ៉ុក ក្នុងការប្រកួតបើកឆាកពូល F របស់ពួកគេបានដែរឬទេ? សូមរង់ចាំទស្សនាការប្រកួតដ៏ជក់ចិត្តនេះ នៅលើកញ្ចក់ទូរទស្សន៍ CNC ចាប់ពីម៉ោង 4:30 នាទីល្ងាចនេះតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង