×

សាមូរ៉ៃជប៉ុនបញ្ចេញទ័ពទៅតតាំងជាមួយឥន្ទ្រីដែកអាល្លឺម៉ង់ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅទូរទស្សន៍CNC

ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ នឹងចាប់ផ្តើមយុទ្ធនាការ FIFA World Cup Qatar 2022 ជាមួយនឹងការប្រកួតក្រុមសាមូរ៉ៃជប៉ុន ក្នុងពូល E នៅកីឡដ្ឋាន Khalifa ទីក្រុង Ar-Rayyan ប្រទេសកាតា ខណៈការប្រកួតដ៏ធំនេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ោង 7:30 នាទីយប់នេះតទៅ។

ក្រុមរបស់លោក Joachim Low បានភ្លក់រសជាតិនៃការចាញ់ក្រុមអាស៊ីកាលពី World Cup បួនឆ្នាំមុន ដោយបានបរាជ័យក្រោមថ្វីជើងរបស់កូរ៉េខាងត្បូង ក្នុងលទ្ធផល 2-0 ដែលធ្វើឱ្យក្រុមឥន្ទ្រីដែក ធ្លាក់ចេញត្រឹមវគ្គចែកពូលជាលើកដំបូង។ ចំណែក ជប៉ុន បានឆ្លងផុតវគ្គចែកពូល នៅគ្រានោះផងដែរ។ គ្រូបង្វឹកអាល្លឺម៉ង់បច្ចុប្បន្នលោក Hansi Flick កាលនោះគឺជាជំនួយការរបស់ Low ។

សម្រាប់ក្រុមជប៉ុន កីឡាករ Yuya Nakayama ត្រូវតែជំនួសដោយ Shuto Machino ក្នុងបញ្ជីឈ្មោះ 26 នាក់ចុងក្រោយ បន្ទាប់ពីក្លិប Huddersfield Town បានបញ្ជាក់ថា កីឡាកររបស់ខ្លួននឹងទទួលការវះកាត់សរសៃពួរ។

អាល្លឺម៉ង់ បានស្គាល់ពីសមាភាពក្រុមជម្រើសជាតិជប៉ុនមួយចំនួន។ ដោយសមាជិកនៃក្រុមសាមូរ៉ៃរបស់លោក Takehiro Moriyasu ចំនួន 8 នាក់ បានប្រកបអាជីពបាល់ទាត់នៅក្នុងក្របខណ្ឌលីគលំដាប់ទីពីររបស់ប្រទេសអាល្លឺម៉ង់ ហើយមានតែ 7 នាក់ប៉ុណ្ណោះដែលលេងឱ្យក្លិបក្នុងស្រុក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង