×

អេស្ប៉ាញ​នឹងបញ្ចេញ​យុវជន​ប្រកួត​ទល់នឹង​កូស្ដារីកា ផ្សាយបន្តផ្ទាល់​ផ្ដាច់មុខ​នៅទូរទស្សន៍ CTN, MyTV និង CNC

អេស្ប៉ាញ ត្រូវជួបក្រុមកូស្តារីកា ក្នុងការប្រកួតពូល E នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅកីឡដ្ឋាន Al Thumama ទីក្រុងដូហា ប្រទេសកាតា ដែលការប្រកួតនេះនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 10:30 នាទីយប់នេះ។

អេស្ប៉ាញ ដែលជាម្ចាស់ជើងឯក World Cup ឆ្នាំ 2010 បានរៀបចំក្រុមដែលប្រមូលផ្ដុំដោយយុវជនមានទេពកោសល្យ បានឈានជើងចូលមកក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ជាមួយនឹងសមិទ្ធផលកន្លងមក ដែលអេស្ប៉ាញបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ EURO 2020 និង Nations League ក្នុងរយៈពេល 18 ខែចុងក្រោយនេះ។

អេស្ប៉ាញ ជាក្រុមមានអាយុជាមធ្យម 25,3 ឆ្នាំ និងជាក្រុមដែលមានសមាជិកវ័យក្មេងជាងគេលំដាប់ទី 3 បន្ទាប់ពីអាមេរិក និង ហ្គាណា នៅ FIFA World Cup 2022 ។ ពាក់កណ្ដាលនៃសមាជិកទាំងអស់ មានអាយុក្រោម 25 ឆ្នាំ ក្នុងនោះ មានកីឡាករ 6 នាក់មានអាយុ 20 ឆ្នាំ។

ក្រោមការដឹកនាំរបស់លោក Luis Enrique ទល់នឹងក្រុមដែលខ្សោយជាងខ្លួន អេស្ប៉ាញមានការគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែពុំសូវមានប្រសិទ្ធភាពក្នុងការបញ្ចប់ទីឡើយ។ ពួកគេបានស៊ុតបញ្ចូលទី 15 គ្រាប់ (ដែលមិនមែនជាបាល់ប៉េណាល់ទី) កាលពីវគ្គជម្រុះ World Cup នៅទ្វីបអឺរ៉ុប។

នៅឆ្នាំ 2022 កូស្តារីកាបានចុះចំនួន 14 ចំណាត់ថ្នាក់នៅក្នុង FIFA’s World rankings ។ ពួកគេបានឈរនៅក្រោមក្រុមលេខ 7 អេស្ប៉ាញចំនួន 24 ចំណាត់ថ្នាក់។ កូស្តារីកា មានទម្លាប់បាត់បាល់ និងផ្ដល់ចន្លោះសម្រាប់គូប្រកួតរបស់ពួកគេស៊ុត។ ពួកគេរកបានត្រឹមតែ 13 គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតវគ្គជម្រុះ World Cup ចំនួន 14 ប្រកួត៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង