×

ខ្សែការពារបារាំង Lucas Hernandez មិនអាចបន្តលេងនៅWorld Cupឡើយ

យុទ្ធនាការ FIFA World Cup Qatar 2022 របស់ Lucas Hernandez ត្រូវបានបញ្ចប់ បន្ទាប់ពីខ្សែការពារបារាំង បានដាច់សរសៃជង្គង់ (ACL) នៅជង្គង់ខាងស្តាំ អំឡុងពេលការប្រកួតដែលបារាំងបានយកឈ្នះអូស្ត្រាលី 4-1 ក្នុងពូល D ។

សហព័ន្ធកីឡាបាល់ទាត់បារាំង បានបញ្ជាក់ដូច្នេះ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យនៅប្រទេសកាតា។ Hernandez បានរបួស បន្ទាប់ពីកីឡាករ Mathew Leckie បានបញ្ជូនបាល់កាត់ឱ្យ Craig Goodwin ដើម្បីស៊ុតគ្រាប់បាល់សម្រាប់អូស្ត្រាលី។

បារាំង បាននាំមុខក្នុងពូល D ដោយមាន 3 ពិន្ទុ ឈរនៅលើទុយណេស៊ី និងដាណឺម៉ាក ដែលមាន 1 ពិន្ទុស្មើគ្នា។ ពួកគេនឹងត្រូវជួបជាមួយដាណឺម៉ាក នៅថ្ងៃទី 26 ខែវិច្ឆិកា (ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់) និងបន្តប៉ះទុយណេស៊ី នៅថ្ងៃទី 30 ខែវិច្ឆិកា (ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់) ដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង