×

កាណាដាគ្រោងបង្កើតកំណត់ត្រាមួយនៅ World Cup ពេលប៉ះប៊ែលហ្ស៊ិកយប់នេះ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅទូរទស្សន៍ CTN, MyTV និង CNC

បែលហ្ស៊ិក ដែលទទួលបានចំណាត់ថ្នាក់លេខ 3 កាលពី FIFA World Cup 2018 ត្រូវជួបជាមួយក្រុមកាណាដា ក្នុងការប្រកួតពូល F នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅកីឡដ្ឋាន Ahmed bin Ali ទីក្រុង Ar-Rayyan ប្រទេសកាតា ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រយប់នេះ។

សមាជិក 8 នាក់នៃក្រុមបែលហ្ស៊ិករបស់គ្រូបង្វឹក Roberto Martinez នឹងធ្វើដំណើរទៅកាន់ការប្រកួតបាល់ទាត់ពិភពលោកជាលើកទីបីរបស់ពួកគេ។

កាណាដា គឺជាក្រុមមួយក្នុងចំណោមប្រទេសចំនួន 5 ដែលបានបង្ហាញខ្លួននៅ World Cup ប៉ុន្តែមិនដែលស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍នេះទេទេ។ ដោយពួកគេបានបង្ហាញខ្លួនម្ដងកាលពីឆ្នាំ 1986 ។ ក្រុមរបស់គ្រូបង្វឹក John Herdman ប្រហែលជាអាចបំបែកកំណត់ត្រារបស់ពួកគេ នៅពេលជួបជាមួយបែលហ្ស៊ិកដែលមានចំណាត់ថ្នាក់លេខ 2 លើពិភពលោកនៅយប់នេះ។

ខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីច្រើនជាងគេរបស់ប៊ែលហ្ស៊ិក ពោលគឺ Romelu Lukaku បានលេងមិនទាន់បាន 30 នាទីឡើយសម្រាប់ក្លិប Inter Milan ចាប់តាំងពីខែសីហា បន្ទាប់ពីរបួសសរសៃពួរ។ ប៉ុន្តែ គ្រូបង្វឹក Martinez បានផ្ដល់ឱកាសឱកយគេនៅក្នុងក្រុមរបស់គាត់។

កង្វល់ធំរបស់កាណាដា គឺកីឡាករ Alphonso Davies របស់ Bayern Munich ដែលមានបញ្ហាសរសៃពួរ។ កីឡាករវ័យ 22 ឆ្នាំរូបនេះ បានខកខានការប្រកួតមិត្តភាពរបស់កាណាដា មុនការប្រកួត World Cup ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង