គ្រូបង្វឹក Paulo Bento របស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា Son Heung-min នឹងអាចចូលលេងក្នុងការប្រកួតបើកឆាកពូល H នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ជាមួយក្រុមអ៊ុយរុយហ្គាយ ទោះបីជាគេត្រូវពាក់ស្រោមមុខការពារក៏ដោយ។
ខ្សែប្រយុទ្ធរបស់ Spurs និងជាប្រធានក្រុមកូរ៉េខាងត្បូង បានទទួលការវះកាត់កាលពីដើមខែនេះ បន្ទាប់ពីទទួលរងការបាក់ឆ្អឹងជិតភ្នែកខាងឆ្វេងរបស់គាត់។
អ៊ុយរុយហ្គាយ ដែលជាម្ចាស់ជើងឯក World Cup 2 សម័យ នឹងប៉ះកូរ៉េខាងត្បូងដែលបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីឆ្នាំ 2002 នៅកីឡដ្ឋាន Education City ដែលនឹងត្រូវផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC ចាប់ពីម៉ោង 7:30 នាទីយប់នេះតទៅ។
សូមជម្រាបថា អ៊ុយរុយហ្គាយ បានឈានដល់វគ្គ 8 ក្រុមចុងក្រោយ កាលពីឆ្នាំ 2018។ ចំណែកកូរ៉េខាងត្បូង នឹងសម្លឹងរកការឆ្លងផុតពូលរបស់ពួកគេជាលើកដំបូងចាប់តាំងពីឆ្នាំ 2010 ។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ អ៊ុយរុយហ្គាយដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖
Rochet; Varela, Godin, Gimenez, Olivera; Bentancur, Valverde, Vecino; Pellistri, Suarez, Nunez
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ កូរ៉េខាងត្បូង ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖
Kim Seung-gyu; Yoon Jong-gyu, Kim Min-jae, Kim Young-gwon, Kim Jin-su; Jung Woo-young, Hwang In-beom, Kwon Chang-hoon; Hwang Hee-chan, Hwang Ui-jo, Son Heung-min
CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរនឹងមានលទ្ធផលតិចជាង 3 គ្រាប់៖ អ៊ុយរុយហ្គាយ 1-1 កូរ៉េខាងត្បូង៕