×

Neymar អាចបំបែកកំណត់ត្រារបស់ Pele នៅ FIFA World Cup Qatar 2022

Neymar អាចនឹងបំបែកកំណត់ត្រារបស់ស្ដេចបាល់ទាត់ប្រេស៊ីល Pele នៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រេស៊ីល។

Neymar ត្រូវការត្រឹមតែ 3 គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រារបស់លោក Pele ដែលរកបាន 77 គ្រាប់ ក្នុងការបង្ហាញខ្លួន 91 ប្រកួតសម្រាប់ប្រេស៊ីល។

ប្រេស៊ីល នឹងធ្វើការប្រកួតទល់នឹងស៊ែប ក្នុងពូល G នៅកីឡដ្ឋាន Lusail ទីក្រុង Lusail ប្រទេសកាតា ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ចាប់ពីម៉ោង 1:30 នារីរំលងអធ្រាត្រ យប់នេះតទៅ។

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ប្រេស៊ីល ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖

Alisson; Danilo, Thiago Silva, Marquinhos, Sandro; Fred, Casemiro, Paqueta; Raphinha, Richarlison, Neymar

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ ស៊ែប ដែលអាចប្រើប្រាស់ទម្រង់ 3-4-3 ៖

V. Milinkovic-Savic; Milenkovic, S. Mitrovic, Pavlovic; Zivkovic, Gudelj, Lukic, Kostic; S. Milinkovic-Savic, Vlahovic, Tadic

CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរនឹងមានលទ្ធផលតិចជាង 3 គ្រាប់៖ ប្រេស៊ីល 2-0 ស៊ែប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង