×

ក្រុមជម្រើសជាតិជប៉ុន រៀបចំបន្ទប់ផ្លាស់សម្លៀកបំពាក់ស្អាតភ្លឹងមុនចាកចេញ

កីឡាកររបស់ជប៉ុន បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីលាន ក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅពេលដែលក្រុមសាមូរ៉ៃ បានធ្វើឱ្យអាល្លឺម៉ង់ភ្ញាក់ផ្អើលក្នុងការប្រកួតបើកឆាករបស់ពួកគេ។

បន្ទាប់ពីចប់ការប្រកួត ពួកគេបានធ្វើរឿងដ៏គួរឱ្យកោតសរសើរមួយទៀត ដោយ បានរៀបចំបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ពួកគេ យ៉ាងស្អាត នៅកីឡដ្ឋាន Khalifa មុនពេលចាកចេញពីទីនោះ។

រូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងសង្គម បានបង្ហាញថាកម្រាលឥដ្ឋត្រូវបានបោសជូតស្អាតភ្លង់ គ្មានសំរាម ហើយសូម្បីតែបង្អួច បានបើកឱ្យខ្យល់ចេញចូលនៅក្នុងបន្ទប់ បន្ទាប់ពីពួកគេយកឈ្នះ 2-1 លើអាល្លឺម៉ង់។

កីឡាករ និងបុគ្គលិក ក៏បានចាកចេញ ព្រមទាំងបានបន្សល់ទុកនូវលិខិតថ្លែងអំណរគុណជាភាសាជប៉ុន និងភាសាអារ៉ាប់ដល់ម្ចាស់ផ្ទះ។

ចំណែកអ្នកគាំទ្រជប៉ុន ក៏បានបង្ហាញសកម្មភាពដ៏គួរឱ្យកោតសរសើរផងដែរ ដោយពួកគេបានប្រមូលសំរាមនៅក្នុងកីឡដ្ឋានមុននឹងចាកចេញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង