×

FIFA គំរាមដកសិទ្ធិចាក់ផ្សាយ FIFA World Cup Qatar 2022 ចេញពីប្រទេសថៃ ដោយសារបើកឱ្យ2ប្រទេសអាចចូលទស្សនាបាន

ថៃ៖ FIFA បានធ្វើការគំរាមព្យួរសិទ្ធិប្រទេសថៃ សម្រាប់ការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 បន្ទាប់ពីរកឃើញថា ទស្សនិកជននៅប្រទេសជិតខាងថៃចំនួន 2ប្រទេស ដែលមិនបានទិញសិទ្ធិអាចទស្សនាការប្រកួតបានជាធម្មតា តាមរយៈបណ្តាញរលកធាតុអាកាសរបស់ប្រទេសថៃ។

យោងតាមអាជ្ញាធរកីឡាថៃ (SAT) បានឱ្យដឹងថា FIFA បានទាមទារឱ្យប្រទេសថៃបំពេញតាមបទដ្ឋាននៃតម្រូវការការពារចំពោះការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត (encryption standards) បើមិនដូច្នេះទេ FIFA អាចនឹងដកសិទ្ធិប្រទេសថៃ មិនឱ្យផ្សាយបន្តផ្ទាល់ការប្រកួតទៀតឡើយ។ ក្រោយទទួលបានការជូនដំណឹងពី FIFA អាជ្ញាធរ SAT បានកោះហៅភាគីពាក់ព័ន្ធ រួមមាន គណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ (NBTC) និងប្រតិបត្តិករទូរទស្សន៍ឌីជីថល ឱ្យមកចូលរួមកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិចារណាលើតម្រូវការរបស់ FIFA ។

មន្ត្រីមកពីអាជ្ញាធរ (SAT) បានឱ្យដឹងបន្ថែមថា នៅក្នុងកិច្ចប្រជុំបានសន្និដ្ឋានថា ភាគីពាក់ព័ន្ធក្នុងប្រទេសថៃ មិនអាចបំពេញតាមតម្រូវការ (encryption standards) របស់ FIFA បានទេ ដោយសារតែបច្ចេកវិទ្យាបញ្ជូនរបស់អ្នកផ្គត់ផ្គង់បណ្តាញសេវា មិនជឿនលឿនគ្រប់គ្រាន់ ដូចនេះ កិច្ចប្រជុំបានយល់ព្រមគ្នាថា ពួកគេនឹងស្នើទៅ FIFA ចំពោះការផ្លាស់ប្តូរលេខកូដបញ្ជូនសេវា ដោយវាអាចនឹងរារាំង ដល់ទស្សនិកជននៅក្នុងប្រទេសផ្សេងទៀត ក្នុងការទទួលបានការអនុញ្ញាតឱ្យចូលទៅមើលការផ្សាយបន្តផ្ទាល់នៅក្នុងប្រទេសថៃបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង