ពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជាឆ្នាំ២០២១ បានកែសម្រួលប្រព័ន្ធប្រកួតយករូបមន្ដ ក្រុមនៅកំពូលតារាងទាំង៨ និង ក្រុមនៅខាងក្រោមទាំង៥ ជាផ្លូវការហើយ
យោងតាមការផ្សាយរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានឱ្យដឹងថា ពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជាឆ្នាំ២០២១ កែសម្រួលពីការប្រកួតពីរជុំ (Home-Away) ទៅជាការប្រកួតមួយជុំ (1 Round )។
ក្រុមដែលមានចំណាត់ថ្នាក់ចាប់ពីលេខរៀងទី១ ដល់ទី៨ នឹងធ្វើការប្រកួតតែមួយជុំ ដោយក្រុមដែលមានពិន្ទុខ្ពស់ជាងគេក្រោយប្រកួតបញ្ចប់ជុំ គឺជាក្រុមដែលទទួលបានជើងឯកនៃពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០២១។
ក្រុមដែលមានចំណាត់ថ្នាក់ចាប់ពីលេខរៀងទី៩ ដល់ទី១៣នឹងធ្វើការប្រកួតតែមួយជុំ ដោយក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១៣ នឹងត្រូវកាត់ចេញដោយស្វ័យប្រវត្តិសម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០២២។
គួរបញ្ជាក់ថា គណ:កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានរៀបចំកម្មវិធីចាប់ឆ្នោតសម្រាប់ជុំទី២ នៃពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០២១ នៅរសៀលនេះ។