
ខ្សែប្រយុទ្ធ Breel Embolo បានស៊ុតបញ្ចូលទីបានតែ 1 គ្រាប់គត់នៃការប្រកួតដែលក្រុមជម្រើសជាតិស្វីសទទួលបានជ័យជម្នះលើកាមេរ៉ូន ក្នុងយុទ្ធនាការពូល G នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

កើតនៅក្នុងរដ្ឋធានី Yaounde របស់ប្រទេសកាម៉េរូន ប៉ុន្តែធំឡើងនៅទីក្រុងបាសែល កីឡាករ Embolo បានជ្រើសរើសការតំណាងឱ្យប្រទេសស្វីស នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកលើកទីពីររបស់គាត់ បន្ទាប់ពីបានចូលសញ្ជាតិស្វីសកាលពីឆ្នាំ 2014 ។
ខ្សែប្រយុទ្ធរូបនេះ បានស៊ុតបាល់បញ្ចូលទី នៅនាទីទី 48 ពីការបញ្ជូនរបស់ Xherdan Shaqiri ប៉ុន្តែគេបានបដិសេធអបអរគ្រប់បាល់របស់ខ្លួន នៅចំពោះមុខអ្នកគាំទ្រកាម៉េរូន ។
ស្វីស នឹងបន្តយុទ្ធនាការ World Cup ជាមួយនឹងការប្រកួតទល់នឹងប្រេស៊ីល នៅថ្ងៃទី 28 ខែវិច្ឆិកា (ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយកត់ ចាប់ពីម៉ោង 10:30 នាទីយប់តទៅ) ហើយបន្ទាប់មកបន្តប្រកួតជាមួយ ស៊ែប នៅថ្ងៃទី2 ឈានចូលថ្ងៃទី 3 ខែធ្នូ (ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រតទៅ)៕




(ទស្សនាវីដេអូ highlight)