ក្រុមជម្រើសជាតិហុល្លង់ និងក្រុមជម្រើសជាតិអេក្វាឌ័រ នឹងជួបគ្នានៅក្នុងការប្រកួតទី 2 ពូល A នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Khalifa ទីក្រុងដូហា ប្រទេសកាតា ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 10:30 នាទីយប់តទៅ។
កូនក្រុមហុល្លង់របស់លោក Louis van Gaal មិនទាន់ធ្វើបានល្អនៅឡើយទេ ទោះបីជាពួកគេបានរកគ្រាប់បាល់ចុងម៉ោងចំនួនពីរគ្រាប់ ដើម្បីផ្តួលក្រុមសេណេហ្គាល់ កាលពីប្រកួតទីមួយក៏ដោយ ខណៈ អេក្វាឌ័រ បានបង្កការភ្ញាក់ផ្អើលសម្រាប់ក្រុមម្ចាស់ផ្ទះកាតា នៅថ្ងៃបើកឆាក ដោយយកឈ្នះ 0-2 ផងដែរ។
សូមបញ្ជាក់ថា ក្រុមទាំងពីរ បើក្រុមណាឈ្នះ នឹងឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយមុនគេ។ ប៉ុន្តែបើស្មើគ្នា យើងនឹងត្រូវរង់ចាំរហូតដល់ការប្រកួតទី 3 ដើម្បីសម្រេចថាក្រុមណានឹងឡើងទៅវគ្គបន្ត។
លោក Gustavo Alfaro គ្រូបង្វឹកអេក្វាឌ័រ កំពុងបារម្ភពីខ្សែប្រយុទ្ធ Enner Valencia ដែលបានស៊ុតបញ្ចូលទីទល់នឹងកាតា ដែលបានរងរបួសមួយដែលមិនត្រូវបានបញ្ជាក់។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ ហុល្លង់ ដែលអាចប្រើប្រាស់ទម្រង់ (3-4-1-2) ៖
Noppert; Timber, Van Dijk, Ake; Dumfries, Berghuis, De Jong, Blind; Gakpo; Memphis, Bergwijn
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ អេក្វាឌ័រ ដែលអាចប្រើប្រាស់ទម្រង់ (4-3-3) ៖
Galindez; Preciado, Torres, Hincapie, Estupinan; Mendez, Plata, Caicedo; Sarmiento, Estrada, Ibarra
CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរនឹងមានលទ្ធផលតិចជាង 3 គ្រាប់៖ ហុល្លង់ 1-1 អេក្វាឌ័រ។
កម្មវិធីផ្សាយបន្តផ្ទាល់ថ្ងៃនេះ៖
វែលស៍ Vs អ៊ីរ៉ង់ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ CNC តែមួយគត់ ចាប់ពីម៉ោង 4:30 នាទីល្ងាច
កាតា Vs សេណេហ្គាល់ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ CTN, MyTV និង CNC ចាប់ពីម៉ោង 7:30នាទីយប់
ហុល្លង់ Vs អេក្វាឌ័រ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ CTN, MyTV និង CNC ចាប់ពីម៉ោង 10:30 នាទីយប់
អង់គ្លេស Vs អាមេរិក ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ CTN, MyTV និង CNC ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រ៕