×

ប្រេស៊ីល នឹងបាត់បង់កីឡាករពីរនាក់សម្រាប់ការប្រកួតវគ្គចែកពូលដែលនៅសល់

គ្រូ ពេទ្យ ក្រុម របស់ ប្រេស៊ីល បាន បញ្ជាក់ថា Neymar នឹងមិនអាចបង្ហាញខ្លួនក្នុងការប្រកួតចំនួនពីរប្រកួតបន្ទាប់ របស់ ប្រេស៊ីល បន្ទាប់ ពី មាន របួស សរសៃ ពួរ នៅកជើង ខាងស្តាំ ។

ដោយឡែក ខ្សែការពារស្តាំ Danilo ក៏មានរបួសកជើងផងដែរ ដែលធ្វើឱ្យកីឡាករទាំងពីរនាក់ នឹងត្រូវអវត្តមានសម្រាប់ការប្រកួតរវាងប្រេស៊ីល ទល់នឹងស្វីស នៅថ្ងៃទី 28 ខែវិច្ឆិកា (ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ចាប់ពីម៉ោង 10:30 នាទីយប់) និងការប្រកួតទល់នឹងកាម៉េរូន នៅថ្ងៃទី 2 ឈានចូលថ្ងៃទី 3 ខែធ្នូ (ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រ។

Neymar វ័យ 30 ឆ្នាំ ត្រូវបានប្ដូរចេញនៅនាទីទី 80 នៃជ័យជម្នះ 2-0 លើក្រុមស៊ែប កាលពីប្រកួតបើកឆាកពូល G បន្ទាប់ពីមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាមួយកីឡាករ Nikola Milenkovic ។

Neymar អង្គុយ បិទ មុខ ពេល ទទួល ការ ព្យាបាល ហើយ រូបភាព បង្ហាញ ថា កជើង ស្តាំ របស់ គេ ហើមយ៉ាងខ្លាំង។ កីឡាកររូបនេះ បានពណ៌នារបួសនេះថា៖ “នេះគឺជាគ្រាដ៏លំបាកបំផុតក្នុងអាជីពរបស់ខ្ញុំ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង