×

Bale ដាក់គោលដៅយកឈ្នះអង់គ្លេស ខណៈវែលស៍ចាញ់អ៊ីរ៉ង់ (មានវីដេអូ Highlight)

ខ្សែប្រយុទ្ធ Gareth Bale បានជួបការលំបាកនៅក្នុងការបង្ហាញគុណភាពរបស់ខ្លួននៅលើទីលាន អំឡុងបរាជ័យរបស់ក្រុមវែលស៍ក្រោមថ្វីជើងរបស់ក្រុមអ៊ីរ៉ង់ ក្នុងលទ្ធផល 0-2 នៅពូល B នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

អ៊ីរ៉ង់ បានស៊ុតបញ្ចូលទីនៅក្នុងម៉ោងបន្ថែម 2 គ្រាប់នៅនាទីទី 90+8 និង 90+11 ។

វែលស៍ ទើបតែរកបាន 1 ពិន្ទុប៉ុណ្ណោះ បន្ទាប់ពី 2 ប្រកួតបានកន្លងផុតទៅ ខណៈ Bale គឺជាអ្នកដែលស៊ុតបញ្ចូលទីឱ្យវែលស៍ ក្នុងការប្រកួតដែលស្មើជាមួយអាមេរិក 1-1 កាលប្រកួតមុន។

Bale បានប្រាប់ក្រោយចាញ់អ៊ីរ៉ង់ ថា៖ “ពួកយើងបានព្យាយាមរហូតដល់ចុងបញ្ចប់ ប៉ុន្តែវាលំបាកខ្លាំងណាស់នៅពេលដែលអ្នកសល់គ្នាត្រឹមតែ 10 នាក់ក្នុងការប្រកួត World Cup ជាមួយក្រុមរបស់គេដែលល្អៗ”។ “ពួកយើងនឹងសម្លឹងទៅមុខ ហើយពួកយើងត្រូវតែកែតម្រូវ។ វានឹងលំបាកសម្រាប់ពួកយើង ប៉ុន្តែពួកគេត្រូវតែព្យាយាមយកឈ្នះអង់គ្លេស វាមានតែដូច្នេះឯង”។

ការប្រកួតរវាងវែលស៍ និងអង់គ្លេស នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង CNC តែមួយគត់ នៅថ្ងៃទី 29 ឈានចូលថ្ងៃទី 30 ខែវិច្ឆិកា ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រតទៅ៕

(មានវីដេអូ highlight)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង