×

កាតា ក្លាយជាក្រុមម្ចាស់ផ្ទះ World Cup ទីពីរដែលធ្លាក់ត្រឹមវគ្គចែកពូល (មានវីដេអូ Highlight)

កាតា បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាប្រទេសដំបូងគេនៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើម្ចាស់ផ្ទះ World Cup ហើយឥឡូវនេះ ពួកគេបានក្លាយជាក្រុមម្ចាស់ផ្ទះទីពីរដែលបានចាកចេញត្រឹមវគ្គចែកពូល បន្ទាប់ពីអាហ្វ្រិកខាងត្បូងដែលជាម្ចាស់ផ្ទះ World Cup បានធ្លាក់ត្រឹមវគ្គនេះកាលពីឆ្នាំ 2010 ។

វាមានន័យថា ការបង្ហាញខ្លួនលើកដំបូងរបស់កាតាក្នុងព្រឹត្តិការណ៍ World Cup បានបញ្ចប់ដោយការខកចិត្តជាមួយនឹងការបរាជ័យពីរប្រកួត ក្នុងរយៈពេល 6 ថ្ងៃ ហើយពួកគេនឹងមានការប្រកួតបង្គ្រប់កិច្ចទល់នឹងហុល្លង់ នៅថ្ងៃទី 29 ខែវិច្ឆិកា ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 9:30 យប់តទៅ។

លោក Felix Sanchez អ្នកចាត់ការទូទៅកាតា បាននិយាយថា៖ “នេះជាប្រទេសតូចមួយ ដែលមិនមានប្រជាជនច្រើននោះទេ។ លីគក្នុងស្រុកមិនមានការប្រកួតប្រជែងខ្លាំងនោះទេ។ វាជាលើកទីមួយរបស់ពួកយើងនៅ World Cup ប្រសិនបើយើងអាចចូលរួមម្តងទៀត នោះវាពិតជាល្អណាស់។ វាតែងតែមានប្រយោជន៍ ដើម្បី ទទួល បាន បទ ពិសោធ បន្ថែម ទៀត”។

កាតា បានចាញ់សេណេហ្គាល់ ក្នុងលទ្ធផល 1-3 ក្នុងការប្រកួតទីពីរក្នុងពូល A និងរកឃើញថាពួកគេបានហាលអាវត្រឹមវគ្គចែកពូល បន្ទាប់ពីហុល្លង់ប្រកួតស្មើជាមួយអេក្វាឌ័រ ក្នុងលទ្ធផល 1-1 ។

គ្រាប់បាល់របស់កាតា ធ្វើបានដោយកីឡាករ Mohammed Muntari នៅនាទីទី 78 ខណៈសេណេហ្គាល់ រកបានដោយកីឡាករ Boulaye Dia នៅនាទីទី 41, Famara Diedhiou នាទី 48 និង Bamba Dieng នាទី 84 ៕

(មានវីដេអូ highlight)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង