×

តើបារាំងអាចកក់កៅអីវគ្គ16ក្រុមចុងក្រោយបានដែរឬទេ ពេលប៉ះដាណឺម៉ាកយប់នេះ?

បារាំងត្រូវប្រឈមមុខនឹងក្រុមដាណឺម៉ាក ក្នុងការប្រកួតរវាងក្រុមខ្លាំងពីរក្នុងពូល D និងជាការប្រកួតទីពីរ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ចាប់ពីម៉ោង 10:30 នាទីយប់នេះតទៅ។

ក្រុមបារាំងរបស់គ្រូបង្វឹក Didier Deschamps បានវាយបកយកឈ្នះអូស្ត្រាលី កាលពីប្រកួតបើកឆាករបស់ពួកគេ ក្នុងលទ្ធផល 4-1 ។ ចំណែក ដាណឺម៉ាកបានត្រឹមស្មើ 0-0 ជាមួយទុយណេស៊ី។

ក្នុងការប្រកួតជាមួយអូស្ត្រាលីនេះ បារាំងបានបាត់បង់ខ្សែការពារស្លាបឆ្វេង Lucas Hernandez ដោយសាររបួសជង្គង់ ដែលធ្វើឱ្យកីឡាកររបស់ក្លិប Bayern Munich មិនអាចបន្តលេងនៅ World Cup បានឡើយ។

Thomas Delaney របស់ក្រុមដាណឺម៉ាក បានទទួលរងរបួសជង្គង់នៅពាក់កណ្តាលតង់ កាលពីប្រកួតមុន។ វត្តមានរបស់ខ្សែបម្រើរូបនេះក្នុងជំនួបជាមួយបារាំង មិនទាន់ច្បាស់នោះឡើយ។

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់បារាំង ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1 ៖

Lloris; Pavard, Upamecano, Konate, T Hernandez; Tchouameni, Rabiot; Dembele, Griezmann, Mbappe; Giroud

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ ដាណឺម៉ាក ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1 ៖

Schmeichel; Kristensen, A Christensen, Andersen, Maehle; Hojbjerg, Jensen; Skov Olsen, Eriksen, Damsgaard; Dolberg

CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរនឹងមានលទ្ធផលតិចជាង 3 គ្រាប់៖ បារាំង 1-0 ដាណឺម៉ាក។

កម្មវិធីផ្សាយបន្តផ្ទាល់ថ្ងៃនេះ៖

-ទុយណេស៊ី Vs អូស្ត្រាលី ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 4:30 នាទីល្ងាច
-ប៉ូឡូញ Vs អារ៉ាប៊ីសាអ៊ូឌីត ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV និង CNC ចាប់ពីម៉ោង 7:30នាទីយប់
-បារាំង Vs ដាណឺម៉ាក ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ចាប់ពីម៉ោង 10:30 នាទីយប់
-អាហ្សង់ទីន Vs ម៉ិកស៊ិក ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ CTN, MyTV និង CNC ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង