×

Lewandowski រកបានគ្រាប់បាល់World Cupដំបូងក្នុងជ័យជម្នះរបស់ប៉ូឡូញ (មានវីដេអូ Highlight)

Robert Lewandowski បានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់គាត់ក្នុងការប្រកួត World Cup ខណៈដែលប៉ូឡូញទទួលបានជ័យជម្នះដ៏សំខាន់លើអារ៉ាប៊ីសាអូឌីត ក្នុងការប្រកួតទីពីរ នៅពូល C ។

ខ្សែប្រយុទ្ធរបសក្លិប Barcelona បានបញ្ចប់ទីដែលមិនអាចឱ្យអ្នកចាំទី Mohammed Al Owais ជួយសង្គ្រោះបានឡើយ នៅនាទីទី 82 ។ នេះគឺជាគ្រាប់បាល់ទីពីរ បន្ទាប់ពី Piotr Zielinski បានជួយឱ្យប៉ូឡូញនាំមុខនៅវគ្គទី 1 ពីការបញ្ជូនរបស់ Lewandowski នៅនាទីទី 39 ។

គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Lewandowski បានបង្អាក់ដំណើររបស់អារ៉ាប៊ីសាអូឌីតក្នុងការឡើងទៅវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីក្រុមមកពីអាស៊ីនេះ បានយកឈ្នះលើអាហ្សង់ទីនដ៏គួរឱ្យភ្ញាក់ផ្អើល។

ជ័យជម្នះរបស់ពួកគេ ធ្វើឱ្យឱកាសរបស់ប្រទេសប៉ូឡូញក្នុងការឈានទៅវគ្គ 16 ក្រុមចុងក្រោយជាលើកដំបូងចាប់តាំងពីឆ្នាំ 1986 កាន់តែមានខ្ពស់។ ក្រុមរបស់អ្នកចាត់ការ Czeslaw Michniewicz ត្រូវការត្រឹមតែមួយពិន្ទុទល់នឹងអាហ្សង់ទីន នៅក្នុងការប្រកួតចុងក្រោយនៃពូល C ខណៈពេលដែលអារ៉ាប៊ីសាអូឌីតត្រូវប៉ះម៉ិកស៊ិក៕

 

(ទស្សនាវីដេអូ highlight)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង