×

អាល្លឺម៉ង់ទទួលបាន1ពិន្ទុដ៏សំខាន់ពីអេស្ប៉ាញ ដើម្បីក្ដីសង្ឃឹមបន្តនៅ World Cup (មានវីដេអូ Highlight)

ខ្សែប្រយុទ្ធ Niclas Fullkrug បានផ្តល់ឱ្យអាល្លឺម៉ង់នូវពិន្ទុដ៏មានតម្លៃពីការប្រកួតទល់នឹងអេស្ប៉ាញ នៅពេលដែលពួកគេសង្ឃឹមថា នឹងអាចបន្តឡើងទៅវគ្គ 16 ក្រុមចុងក្រោយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

ក្តីសង្ឃឹមរបស់អាល្លឺម៉ង់នៅតែមាន នៅពេលដែលកូស្តារីកា បានផ្តួលជប៉ុន នៅក្នុងការប្រកួតមួយផ្សេតទៀតក្នុងពូល E ។ ក្រុមរបស់ Hansi Flick នៅតែត្រូវការយកឈ្នះកូស្តារីកា ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ហើយសង្ឃឹមថា ជប៉ុននឹងមិនបង្កការភ្ញាក់ផ្អើលម្ដងទៀតឡើយ នៅពេលដែលពួកគេជួបជាមួយអេស្ប៉ាញ។

អេស្ប៉ាញ បាននាំមុខមុននៅនាទីទី 62 ពេលដែលកីឡាករបម្រុង Alvaro Morata បានស៊ុតបញ្ចូលទីដោយការបញ្ជូនរបស់ Jordi Alba ។ ប៉ុន្តែអាល្លឺម៉ង់បានព្យាយាមវាយបក រហូតដល់ Fullkrug បានផ្តល់ពិន្ទុឱ្យពួកគេ 7 នាទីពីកញ្ចែបញ្ចប់ការប្រកួត។

អាល្លឺម៉ង់ បានស្ថិតនៅបាតតារាងជាមួយ 1 ពិន្ទុ បន្ទាប់ពីចាញ់ជប៉ុនកាលពីប្រកួតដំបូង ដោយលទ្ធផល 2-1។ ការប្រកួតបញ្ចប់វគ្គចែកពូល រវាងអាល្លឺម៉ង់ ជាមួយកូស្ដារីកា នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ នៅថ្ងៃទី 1 ឈានចូលថ្ងៃទី 2 ខែធ្នូ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រតទៅ៕

(ទស្សនាវីដេអូ highlight)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង