×

គ្រូជប៉ុនមានកំហុសមួយដែលធ្វើឱ្យឱកាសឈានទៅវគ្គបន្តរបូតពីដៃ (មានវីដេអូ Highlight)

ជប៉ុន បានបរាជ័យក្នុងឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ខណៈដែលគ្រាប់បាល់ចុងម៉ោងរបស់ខ្សែការពារស្លាបស្ដាំ Keysher Fuller បានឆក់យកជ័យជម្នះសម្រាប់ក្រុមកូស្តារីកា ក្នុងការប្រកួតនៅពូល E ។

បន្ទាប់ពីការទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេលើអាល្លឺម៉ង់, ជប៉ុនមានការខកចិត្ត មុនពេលកូស្ដារីកា បានស៊ុតបញ្ចូលទីដែលជាការស៊ុតចំគោលដៅជាលើកដំបូងរបស់ពួកគេក្នុងការប្រកួត។

លោក Hajime Moriyasu គ្រូបង្វឹករបស់ជប៉ុន បានធ្វើការផ្លាស់ប្តូរកីឡាករ 5នាក់ក្នុងជម្រើស 11នាក់ដំបូង ខុសពីពេលប៉ះក្រុមអាល្លឺម៉ង់។ ប៉ុន្តែការផ្លាស់ប្តូរនេះ មិនបានជំរុញឱ្យមានសន្ទុះខ្លាំងពីក្រុមរបស់គាត់ទេ។ ដោយការដាក់ខ្សែប្រយុទ្ធ Ayase Ueda ពុំសូវមានប្រសិទ្ធភាពនៅតំបន់ប្រយុទ្ធឡើយ។

លទ្ធផលនេះ បានធ្វើឱ្យក្រុមជប៉ុន និងកូស្ដារីកា មាន 3 ពិន្ទុស្មើគ្នា។ នៅក្នុងការប្រកួតបន្ទាប់ ជប៉ុនត្រូវតែព្យាយាមយកឈ្នះលើអេស្ប៉ាញ ដែលជាការប្រកួតមួយដែលមិនងាយស្រួលឡើយសម្រាប់ក្រុមសាមូរ៉ៃ។ បរាជ័យ និងលទ្ធផលស្មើគ្នា នឹងផ្ដល់ការលំបាកសម្រាប់ជប៉ុន ប្រសិនបើការប្រកួតរវាងកូស្ដារីកា និងអាល្លឺម៉ង់ មានក្រុមណាមួយយកបាន 3 ពិន្ទុ ឬអាល្លឺម៉ង់ឈ្នះកូស្ដារីកាលើសពី 2 គ្រាប់៕

 

(ទស្សនាវីដេអូ highlight)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង