ក្រូអាត បានបញ្ចប់ក្តីសង្ឃឹមរបស់កាណាដា សម្រាប់ការឡើងទៅវគ្គបន្តនៅព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដោយក្រុមជើងឯករងកាលពី4ឆ្នាំមុន បានវាយបកយកឈ្នះលើកាណាដាដែលបាននាំមុខមុន។
ខ្សែបម្រើស្លាបរបស់ Bayern Munich កីឡាករ Alphonso Davies បានជួយឱ្យកាណាដានាំមុខត្រឹមតែ 68 វិនាទីប៉ុណ្ណោះបន្ទាប់ពីការកញ្ចែចាប់ផ្ដើមការប្រកួត ជាមួយនឹងការតែតបាល់បញ្ចូលទីពីការបោះកាត់របស់ Tajon Buchanan ។
ប៉ុន្តែក្រូអាតមិនបានភ័យស្លន់ស្លោឡើយហើយបានបង្កើតឱកាសជាច្រើន ដោយខ្សែប្រយុទ្ធ Andrej Kramaric បានផ្ដល់បាល់មួយគ្រាប់នៅនាទីទី36 ហើយ Marko Livaja បានស៊ុតគ្រាប់ទីពីរឱ្យក្រូអាតនាំមុខ នៅចុងវគ្គទីមួយ។
Kramaric បានបន្ថែមគ្រាប់ទីពីររបស់ខ្លួននៅនាទីទី 70 មុនពេលដែលកីឡាករបម្រុង Lovro Majer បានបំប៉ោងសំណាញ់របស់កាណាដានៅនាទីទី 90+4 ។
សូមជម្រាបថា គ្រាប់បាល់ 1 គ្រាប់របស់កាណាដា ក្នុងបរាជ័យ 4-1 ទល់នឹងក្រូអាត គឺជាគ្រាប់បាល់ទី 1 របស់កាណាដាក្នុងព្រឹត្តិការណ៍នេះ ដោយពួកគេមិនទាន់មានពិន្ទុរាប់នៅឡើយទេ៕
(ទស្សនាវីដេអូ highlight)