ក្រុមជម្រើសជាតិប្រេស៊ីល នឹងបន្តយុទ្ធនាការ World Cup របស់ពួកគេ ដោយគ្មានតារាឆ្នើម Neymar ដែលរបួសកជើង ក្នុងការប្រកួតទល់នឹងស្វីស នៅពូល G នាកីឡដ្ឋាន 974 ទីក្រុងដូហា ប្រទេសកាតា ខណៈការប្រកួតនេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 10:30 នាទីយប់នេះ។
គ្រូបង្វឹក Tite របស់ក្រុមប្រេស៊ីល នឹងត្រូវសម្រេចចិត្តចំពោះកីឡាករដែលនឹងត្រូវជំនួស Neymar សម្រាប់ការប្រកួតក្នុងវគ្គចែកពូលដែលនៅសល់។ គ្រូបង្វឹករូបនេះ បាននាំយកខ្សែប្រយុទ្ធ 9 រូបមកកាន់ក្រុមប្រេស៊ីល សម្រាប់ World Cup។
កីឡាករ Rodrygo ដែលលេងឱ្យ Real Madrid ត្រូវបានចាត់ទុកជាជម្រើសដ៏ល្អបំផុតសម្រាប់ជំនួស Neymar។ ប៉ុន្តែជម្រើសមួយទៀត គឺដាក់ខ្សែបម្រើម្នាក់ដែលជួយដល់ប្រយុទ្ធ។ Fred របស់ Manchester United ឬ Bruno Guimarães របស់ Newcastle គឺជាបម្រើការពារ ដែលទំនងជាមិនអាចឱ្យពួកគេក្លាយជាអ្នកជំនួសបានឡើយ។
Casemiro ដែលជាខ្សែបម្រើម្នាក់ដែរនោះ បានប្រាប់សារព័ត៌មានមួយថា៖ “ពួកយើងមានកីឡាករដែលមានកម្រិតប្រហាក់ប្រហែល (Neymar) ដូចជា Vinicius Jr. Raphinha, Richarlison និង Gabriel Jesus “។ សេចក្ដីរាយការណ៍មួយថា Antony, Lucas Paqueta និង Alisson សុទ្ធតែមានជំងឺ ដែលធ្វើឱ្យពួកគេមិនបានចូលរួមហ្វឹកហាត់។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ ប្រេស៊ីល ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1 ៖
Alisson; Militao, Thiago Silva, Marquinhos, Sandro; Fred, Casemiro; Raphinha, Paqueta, Vinicius; Richarlison
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ ស្វីស ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1 ៖
Sommer; Widmer, Akanji, Elvedi, Rodriguez; Xhaka, Freuler; Shaqiri, Sow, Vargas; Embolo
CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរនឹងមានលទ្ធផល3 គ្រាប់៖ ប្រេស៊ីល 2-1 ស្វីស។
កម្មវិធីផ្សាយបន្តផ្ទាល់ថ្ងៃនេះ៖
-កាម៉េរូន Vs ស៊ែប ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ោង4:30នាទីល្ងាចតទៅ
-កូរ៉េខាងត្បូង Vs ហ្គាណា ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ោង7:30នាទីយប់តទៅ
-ប្រេស៊ីល Vs ស្វីស ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង10:30នាទីយប់តទៅ
-ព័រទុយហ្គាល់ Vs អ៊ុយរុយហ្គាយ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង1:30នាទីរំលងអធ្រាត្រតទៅ៕