ព័រទុយហ្គាល់ បានកក់កៅអីរបស់ពួកគេក្នុងវគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 គ្នុងជ័យជម្នះលើអ៊ុយរុយហ្គាយ នៅកីឡដ្ឋាន Lusail កាលពីយប់មិញ។
នៅនាទីទី 54 ខ្សែបម្រើ Bruno Fernandes បានបោះកាត់បាល់សម្រាប់ Cristiano Ronaldo តែតបញ្ចូលទី ប៉ុន្តែបាល់មិនបានប៉ះក្បាលឡើយ មុនពេលបាល់បានធ្លាក់ចូលទីដែលអ្នកចាំទី Sergio Rochet របស់អ៊ុយរុយហ្គាយ មិនអាចសង្គ្រោះបានឡើយ។ ខណៈខ្សែបម្រើរបស់ក្លិប Manchester United ដដែល បានទទួលបាល់ពិន័យ 11 ម៉ែត្រនៅចុងវគ្គទីពីរ និងបានស៊ុតបានសម្រេចនៅនាទីទី 90+3 ។
លទ្ធផល 2-0 នេះ បានធ្វើឱ្យព័រទុយហ្គាល់ឡើងទៅវគ្គ 16 ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍នៅប្រទេសកាតា ទោះបីជាសល់មួយប្រកួតទៀតក៏ដោយ។
ចំណែក ការព្យាយាមរបស់ Rodrigo Bentancur ក្នុងវគ្គទីមួយ ត្រូវបានបញ្ឈប់ដោយការសង្គ្រោះរបស់អ្នកចាំទីព័រទុយហ្គាល់ Diogo Costa ខណៈពេលដែល Maxi Gomez បានស៊ុតចំបង្គោលទី នៅពេលអ៊ុយរុយហ្គាយ ព្យាយាមស្វែងរកគ្រាប់បាល់តាមស្មើ។ Fernandes ស្ទើរតែរកបានហែតទ្រីក មុនការផ្លុំកញ្ចែចុងក្រោយ ប៉ុន្តែវាបានប៉ះនឹងបង្គោលទី។
ការប្រកួតនេះ ត្រូវបានរំខាននៅក្នុងវគ្គទីពីរដោយអ្នកគាំទ្រម្នាក់បានរត់ចូលក្នុងទីលានដែលកាន់ទង់ឥន្ទធនូ និងពាក់អាវយឺតដែលមានអក្សរសរសេរថា “Save Ukraine” និង “Respect for Iranian” ។
ដោយឡែក អ៊ុយរូហ្គាយ ត្រូវតែយកឈ្នះហ្គាណា ក្នុងការប្រកួតចុងក្រោយក្នុងពូល H របស់ពួកគេដើម្បីមានឱកាសឈានទៅវគ្គបន្ត៕
(មានវីដេអូ highlight)