×

ប្រេស៊ីល ឈានទៅវគ្គ16ក្រុមចុងក្រោយក្រោយជ័យជម្នះយ៉ាងប្រផុតប្រផើយ (មានវីដេអូ Highlight)

Casemiro រកបានគ្រាប់បាល់ជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈក្រុមម្ចាស់ជើងឯក5សម័យកាលប្រេស៊ីល បានផ្តួលស្វីសដើម្បីឈានទៅវគ្គ 16 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

នៅសល់ 7 នាទីចុងក្រោយនៃវគ្គទីពីរ ខ្សែបម្រើ Casemiro របស់ក្លិប Manchester United បានធ្វើឱ្យការព្យាយាមជាលើកដំបូងរបស់ខ្លួនសម្រេចបានជោគជ័យ ដោយស៊ុតទៅកាន់បង្គោលទីម្ខាងដែលធ្វើឱ្យអ្នកចាំទី Yann Sommer ឈរមើល។

ប្រេស៊ីល ទទួលបានជ័យជម្នះក្នុងការប្រកួតបើកឆាករបស់ពួកគេលើស៊ែបផងដែរ ដើម្បីឈរនៅលើកំពូលតារាងជាមួយនឹង 6 ពិន្ទុ ហើយនឹងធានាបាននូវចំណាត់ថ្នាក់កំពូលតារាងក្នុងពូល G ប្រសិនបើស្មើជាមួយក្រុមកាម៉េរូន ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល។

ក្នុងការប្រកួតខាងល កូនក្រុមរបស់ Tite គ្រូបង្វឹកប្រេស៊ីល គិតថាពួកគេបាននាំមុខ ក្រោយការប្រកួតដំណើរការបាន 60 នាទី នៅពេលដែល Vinicius Jr ស៊ុតបញ្ចូលទី ប៉ុន្តែគ្រាប់បាល់ត្រូវបានច្រានចោលដោយសារ VAR ។

ស្វីស បានត្រឹមតែបិទប្រេស៊ីល ហើយមិនបានផ្តល់នូវការគំរាមកំហែងណាមួយឡើយ ដោយគ្មានការស៊ុតចំគោលដៅសូម្បីតែ1ដង ក្នុងការប្រកួតនេះ។

ក្រុមស្វីសរបស់លោក Murat Yakin នឹងត្រូវប៉ះស៊ែប នៅប្រកួតបន្ទាប់ ដោយសម្លឹងរក 3 ពិន្ទុដើម្បីធានាក្នុងការឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។ លទ្ធផលស្មើជាមួយស៊ែបដែលមាន 1 ពិន្ទុនោះ ក៏អាចកក់ក្ដៅសម្រាប់ស្វីសផងដែរ ប្រសិនបើកាម៉េរូនដែលទើបតែមាន 1 ពិន្ទុ មិនអាចយកឈ្នះលើប្រេស៊ីលបាន៕

(មានវីដេអូ highlight)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង