×

មកដឹងពីមូលហេតុដែលក្រុមស្វីសប្រើអក្សរកាត់“SUI”លើតារាងពិន្ទុ World Cup

អ្នកគាំទ្រកីឡាបាល់ទាត់ ប្រហែលជាឆ្ងល់ហើយថាតើហេតុអ្វីក្រុមស្វីស បានប្រើអក្សរកាត់ SUI ដើម្បីតំណាងឱ្យប្រទេសរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

SUI គឺ ជា ការ តំណាងឱ្យស្វីស ដែលភាសាអង់គ្លេសសរសេរថា “Switzerland”។ មានការលើកឡើងថា ស្វីសគួរតែប្រើប្រាស់អក្សរ “SWI” ។ ប៉ុន្តែមូលហេតុគឺដោយសារស្វីសប្រើប្រាស់ភាសាបារាំងជាភាសាផ្លូវការរបស់ខ្លួនមួយ។ FIFA បានប្រើភាសាបារាំង ជាភាសាផ្លូវការរបស់ខ្លួនផងដែរ។

យោងតាម Fansided ការបកប្រែភាសាបារាំងរបស់សហព័ន្ធស្វីស គឺ Fédération Suisse ។ ដូច្នេះ SUI គឺខ្លីសម្រាប់ Suisse ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង