×

វែលស៍0-3អង់គ្លេស៖ Bale ថាខ្លួននឹងបន្តលេងឱ្យវែលស៍រហូតដល់ប្រទេសលែងត្រូវការគាត់ (មានវីដេអូ Highlight)

Gareth Bale បាននិយាយថាគាត់នឹងបន្តលេងឱ្យក្រុមវែលស៍ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងរបស់អង់គ្លេស នៅក្នុងការប្រកួតចុងក្រោយ ពូល B នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 របស់ពួកគេ។

ការចាញ់ 3-0 នៅកីឡដ្ឋាន Ahmad bin Ali មានន័យថា វែលស៍បានបញ្ចប់យុទ្ធនាការ World Cup ដ៏ខកចិត្ត ដោយឈរនៅបាតតារាង។

Bale វ័យ 33 ឆ្នាំនិយាយថា គាត់នឹងត្រលប់មកវិញសម្រាប់កាតព្វកិច្ចអន្តរជាតិនៅពេលដែលក្រុមរបស់របស់ Robert Page ចាប់ផ្តើមវគ្គជម្រុះ Euro 2024 នៅខែមីនា។

គាត់បាននិយាយថា៖ “ខ្ញុំនឹងបន្តលេងតាមដែលខ្ញុំអាចធ្វើបាន ហើយឱ្យតែត្រូវការខ្ញុំ”។ “វាជាពេលវេលាដ៏លំបាកមួយនៅពេលនេះ ប៉ុន្តែយើងនឹងព្យាយាមម្ដងទៀត។ យើងមានយុទ្ធនាការជម្រុះចាប់ពីខែមីនា”។

អតីតខ្សែប្រយុទ្ធ Real Madrid និង Tottenham Bale នឹងចូលនិវត្តន៍បន្ទាប់ពីការប្រកួត World Cup នេះ។ វែលស៍ បានចាកចេញពីប្រទេសកាតា ដោយទទួលបានតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួតក្នុងពូលចំនួន3 ប្រកួត។

វែលស៍ បានចាញ់អង់គ្លេស ដោយសារគ្រាប់បាលរបស់ Marcus Rashford (2គ្រាប់) 50′, 68′ និង Phil Foden 52’។ ជ័យជម្នះនេះ ធ្វើឱ្យអង់គ្លេស ឈានទៅវគ្គ 16 ក្រុមចុងក្រោយផងដែរ៕

(ទស្សនាវីដេអូ highlight)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង