×

គ្រាប់បាល់របស់Pulisic បញ្ជូនអាមេរិកទៅជួបហុល្លង់នៅវគ្គ16ក្រុមចុងក្រោយ World Cup (មានវីដេអូ Highlight)

សហរដ្ឋ អាមេរិក បានយកឈ្នះ អ៊ីរ៉ង់យ៉ាងប្រផុតប្រផើយក្នុងលទ្ធផល 1-0 ដោយខ្សែប្រយុទ្ធ Christian Pulisic គឺជាម្ចាស់គ្រាប់បាល់ដែលយោងក្រុមរបស់ខ្លួនឡើងទៅវគ្គ 16 ក្រុមចុងក្រោយប្រកួតទល់នឹងហុល្លង់ ដែលជាក្រុមលេខ 1 ក្នុងពូល A ។

ខ្សែ ប្រយុទ្ធ Chelsea បានបំប៉ោងសំណាញ់ទីរបស់អ៊ីរ៉ង់ នៅនាទីទី 38 ។ ប៉ុន្តែបន្ទាប់ពីគ្រាប់បាល់នេះ Pulisic បានប៉ះទង្គិចជាមួយអ្នកចាំទីអ៊ីរ៉ង់ Alireza Beiranvand មុនពេលត្រូវបានប្ដូរចេញ។

នៅចុងម៉ោងនៃវគ្គទីពីរ កីឡាករ Mehdi Taremi បានតវ៉ាសម្រាប់ការពិន័យបាល់ប៉េណាល់ទី បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករ Cameron Carter-Vickers ដែលព្យាយាមបញ្ឈប់គាត់ ប៉ុន្តែការតវ៉ាមិនមានប្រសិទ្ធភាពឡើយ។

នៅទីបំផុត អ៊ីរ៉ង់បានធ្លាក់ចេញពី World Cup ដោយការខកចិត្ត ខណៈសហរដ្ឋអាមេរិក បានឈានទៅវគ្គចាញ់ធ្លាក់ជាលើកទី 3ក្នុងព្រឹត្តិការណ៍ចំនួន 4 ផ្សេងៗគ្នា៕

(ទស្សនាវីដេអូ highlight)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង