×

សេណេហ្គាល់ឈានទៅវគ្គ16ក្រុមចុងក្រោយWorld Cupជាលើកទី2 (មានវីដេអូ Highlight)

សេណេហ្គាល់ បានកក់កៅអីមួយក្នុងវគ្គ16ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup ជាលើកទីពីរសម្រាប់ពួកគេ ខណៈសេណេហ្គាល់ បានយកឈ្នះអេក្វាឌ័រ ក្នុងលទ្ធផល 2-1 នៅប្រទេសកាតា។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងវគ្គទី 2 របស់ Kalidou Koulibaly ខ្សែការពារ Chelsea គឺគ្រប់គ្រាន់ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ 2 ក្នុងពូល A តាមពីក្រោយហុល្លង់។ វាគឺជាការខកចិត្តមួយសម្រាប់អេក្វាឌ័រ ដែលបានស៊ុតតាមស្មើ 1-1 ដោយកីឡាករ Moises Caicedo នៅពេល 2 នាទីមុននេះ។

ត្រលប់ទៅប្រទេសរុស្ស៊ី កាលពីឆ្នាំ 2018 ដែលជាការបង្ហាញខ្លួនលើកទី 2 របស់សេណេហ្គាល់នៅ World Cup ពួកគេធ្លាក់ត្រឹមវគ្គចែកពូល ដោយសារតែទទួលបានកាតលឿងច្រើនជាងជប៉ុន។

ជាមួយនឹង 6 ពិន្ទុបន្ទាប់ពីយកឈ្នះកាតាកាលពីប្រកួតទីពីរ សេណេហ្គាល់ឈានទៅវគ្គចាញ់ធ្លាក់ World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ 2002 ដែលជាការបង្ហាញខ្លួននៅក្នុងជុំផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកទី1របស់ពួកគេ។ គ្រានោះ ក្រុមដែលមានរហស្សនាមថា តោ Teranga ធ្វើបានយ៉ាងល្អដោយបានឡើងដល់វគ្គ 8 ក្រុមចុងក្រោយ។

សូមជម្រាបថា សេណេហ្គាល់ នឹងត្រូវប៉ះអង់គ្លេសនៅវគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ៕

(ទស្សនាវីដេអូ highlight)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង