សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីបិទ ការប្រកួតកីឡាជាតិលើក៣ និងកីឡាជនពិការជាតិលើកទី១ នៅល្ងាចថ្ងៃអង្គារ ទី៣០ វិច្ឆិកា ឆ្នាំ២០២២នេះ។
សូមជម្រាបថា ពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នឹងធ្វើឡើងនៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។
ការប្រកួតកីឡាជាតិលើកទី៣ មានកីឡា៣៨ ប្រភេទ និងកីឡាប៉ារ៉ាហ្គេ ម ឬកីឡាជនពិការជាតិ មាន៧ប្រភេទ ដោយមានកីឡាករកីឡាការិនីចូលរួមប្រកួតប្រជែងមកពីរាជធានីខេត្ត និងក្រសួង ចំនួន២៨។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ពិធីបិទព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជនពិការនាល្ងាចនេះ នឹងមានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនទៀតផងដែរ៕