×

កាតា ជាម្ចាស់ផ្ទះWorld Cupទីមួយដែលធ្លាក់ត្រឹមវគ្គចែកពូលដោយគ្មានពិន្ទុរាប់ (មានវីដេអូ Highlight)

ក្រុមម្ចាស់ផ្ទះកាតា បានជ្រុះចេញពីការប្រកួត FIFA World Cup 2022 ដោយគ្មានការទទួលជ័យជម្នះសូម្បីមួយប្រកួត បន្ទាប់ពីពួកគេបានចាញ់ការប្រកួតជាលើកទី3 ក្នុងពូល A នៅកីឡដ្ឋាន Al Bayt ក្រោមថ្វីជើងហុល្លង់។

កាតា បានធ្លាក់ចេញពីព្រឹត្តិការណ៍នេះ ក្រោយពីចាញ់សេណេហ្គាល់ 3-1 ប៉ុន្តែពួកគេចង់ចាកចេញដោយមានពិន្ទុរាប់ខ្លះ ក្នុងនាមជាម្ចាស់ផ្ទះ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលទេ ក្នុងការជួបជាមួយហុល្លង់។

កាតា ស៊ុតចូលតែមួយគ្រាប់គត់ ក្នុង 3 ប្រកួតកន្លងទៅ រាប់បញ្ចូលទាំងការបរាជ័យ 2-0 ទល់នឹងហុល្លង់។ ជារួម ពួកគេបានរបូត 7 គ្រាប់។

កាតា បានក្លាយជាប្រទេសទីពីរដែលធ្លាក់ចេញពី World Cup ត្រឹមវគ្គចែកពូល បន្ទាប់ពីអាហ្វ្រិកខាងត្បូង។ ប៉ុន្តែកាតា មិនមានពិន្ទុរាប់នោះទេ ខណៈអាហ្វ្រិកខាងត្បូង មាន 4 ពិន្ទុ ទោះបីជាពួកគេមិនអាចឆ្លងទៅវគ្គបន្តក៏ដោយ៕

(ទស្សនាវីដេអូ highlight)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង