×

គ្រូប៉ូឡូញ នឹងប្រើយុទ្ធសាស្ត្រតាមបិទ Messi យប់នេះ

អ្នកចាត់ការរបស់ប៉ូឡូញ បានបញ្ញាក់ថា គាត់នឹងដាក់កងកម្លាំងដើម្បីបញ្ឈប់ Lionel Messi មិនឱ្យអូសស្រួលៗឡើយ នៅក្នុងការប្រកួតចុងក្រោយ ក្នុងពូល C នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រយប់នេះ។

អាហ្សង់ទីន អាចនឹងត្រូវហាលអាវត្រឹមវគ្គសន្សំពិន្ទុ ប្រសិនបើពួកគេ មិនអាចយកឈ្នះប៉ូឡូញ ដែលត្រូវការត្រឹមស្មើ។ លោក Czeslaw Michniewicz បាននិយាយថា គាត់នឹងដាក់កីឡាករជាច្រើនឱ្យតាមបិទ Messi ដើម្បីកុំឱ្យគាត់មានឱកាសដូចកាលពីប៉ះម៉ិកស៊ិក។

លោក Michniewicz បានបញ្ជាក់បែបនេះថា៖ “ខ្ញុំត្រូវដាក់កីឡាករឱ្យតាមគាត់ ព្រោះបើស្រួល គាត់នឹងស៊ុតចូល។ អ្នកត្រូវការកីឡាករច្រើនជាងម្នាក់ដើម្បីបញ្ឈប់គាត់។”

ប៉ូឡូញ ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ទម្រង់ដដែល ដើម្បីប្រកួតទល់នឹងអាហ្សង់ទីន។ ប៉ូឡូញ ប្រេស៊ីល និងម៉ារ៉ុក គឺជាក្រុមប៉ុណ្ណោះដែលមិនទាន់របូតគ្រាប់បាល់ គិតមកទល់ពេលនេះ។

កម្មវិធីផ្សាយបន្តផ្ទាល់យប់នេះ៖

-អូស្ត្រាលី Vs ដាណឺម៉ាក ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង CNC តែមួយគត់ ចាប់ពីម៉ោង9:30នាទីយប់តទៅ
-ទុយណេស៊ី Vs បារាំង ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង9:30នាទីយប់តទៅ
-ប៉ូឡូញ Vs អាហ្សង់ទីន ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTNនិង CNC តែមួយគត់ ចាប់ពីម៉ោង1:30នាទីរំលងអធ្រាត្រតទៅ
-អារ៉ាប៊ីសាអ៊ូឌីត Vs ម៉ិកស៊ិក ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង1:30នាទីរំលងអធ្រាត្រតទៅ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង