×

បង្ហាញកាលវិភាគផ្សាយបន្តផ្ទាល់ផ្ដាច់មុខរបស់ទូរទស្សន៍ CTN, MyTV និង CNC នៃការប្រកួតរវាងហុល្លង់ប៉ះអាមេរិក និងអង់គ្លេសប៉ះសេណេហ្គាល់នៅវគ្គ16ក្រុមចុងក្រោយ World Cup

បន្ទាប់ពីការប្រកួតយប់មិញ យើងបានរកឃើញក្រុមចំនួន 4 នៅពូល A និង B ដែលបានឈានទៅវគ្គ 16 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ខណៈក្រុមលេខ 1 ពូល A ត្រូវប៉ះក្រុមលេខ 2 ពូល B ចំណែកក្រុមលេខ 1 ពូល B នឹងត្រូវជួបក្រុមលេខ 2 ពូល A ។

យោងតាមកាលវិភាគរបស់ FIFA World Cup Qatar 2022 វគ្គ 16 ក្រុមចុងក្រោយ ការប្រកួតរវាងលេខ 1 ពូល A និងលេខ 2 ពូល B នឹងធ្វើឡើងនៅថ្ងៃទី 3 ខែធ្នូ វេលាម៉ោង 9:30 នាទីយប់ រីឯការប្រកួតរវាងលេខ 1 ពូល B និងលេខ 2 ពូល A នឹងធ្វើឡើងនៅថ្ងៃទី4 ខែធ្នូ វេលាម៉ោង 1:30 នាទីរំលងអធ្រាត្រ។

ជាលទ្ធផល ក្នុងពូល A ហុល្លង់ ទទួលបានលេខ 1 ខណៈសេណេហ្គាល់ ទទួលបានលេខ 2។ ចំណែកក្នុងពូល B អង់គ្លេស ទទួលបានលេខ 1 ខណៈអាមេរិក ទទួលបានលេខ 2។

ដូច្នេះ ហុល្លង់ នឹងប៉ះអាមេរិក នៅថ្ងៃទី 3 ខែធ្នូ វេលាម៉ោង 9:30 នាទីយប់ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV និង CNC តែមួយគត់។ ចំណែក អង់គ្លេស នឹងប៉ះសេណេហ្គាល់ នៅថ្ងៃទី4 ខែធ្នូ វេលាម៉ោង 1:30 នាទីរំលងអធ្រាត្រ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង