×

អូស្ត្រាលី1-0ដាណឺម៉ាក៖ខ្សែបម្រើ Leckie ស៊ុតឱ្យអូស្ត្រាលីឈ្នះដាណឺម៉ាកតែមួយគ្រាប់ (មានវីដេអូ Highlight)

ខ្សែបម្រើស្លាបរបស់ក្លិប Melbourne City កីឡាករ Leckie បានស៊ុតមួយជើងឆ្វេងចូលប្រលោះជើងរបស់ខ្សែការពារដាណឺម៉ាក Maehle ឆ្លងកាត់អ្នកចាំទី Schmeichel ដើម្បីផ្ដល់គ្រាប់បាល់តែមួយគត់ក្នុងការប្រកួតដែលអូស្ត្រាលី បានយកឈ្នះលើដាណឺម៉ាក ក្នុងលទ្ធផល 1-0 ក្នុងពូល D នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

អូស្ត្រាលី បានឈានដល់វគ្គចាញ់ធ្លាក់ World Cup ជាលើកដំបូងក្នុងរយៈពេល 16 ឆ្នាំ បន្ទាប់ពីធ្វើឱ្យដាណឺម៉ាកភ្ញាក់ផ្អើល។ ចំណែកដាណឺម៉ាក ដែលត្រូវការជ័យជម្នះដើម្បីឈានវគ្គបន្ត បានគ្រប់គ្រងបាល់បានច្រើនជាងគូប្រកួត ប៉ុន្តែត្រូវបានបង្កចន្លោះប្រហោងខ្សែការពារ ដែលបង្កឱ្យអូស្ត្រាលីនាំមុខនៅនាទីទី 60 ។

អូស្ត្រាលី បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងពូល D ដោយមាន 6 ពិន្ទុតាមពីក្រោយបារាំង ដោយសារផលសងគ្រាប់បាល់តែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ ដាណឺម៉ាក បានចាកចេញ World Cup យ៉ាងខកចិត្ត ដោយទទួលបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន 3 ដង៕

(ទស្សនាវីដេអូ highlight)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង