×

ទុយណេស៊ី1-0បារាំង៖ ប្រធានក្រុមទុយណេស៊ី ស៊ុត1គ្រាប់ក្នុងជ័យជម្នះលើបារាំង (មានវីដេអូ Highlight)

ការបដិសេធរបស់ VAR បានធ្វើឱ្យគ្រាប់បាល់របស់ Antoine Griezmann ដែលអាចចាត់ទុកជាគ្រាប់តាមស្មើរបស់បារាំង ត្រូវទុកជាអាសាបង់ ខណៈគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់ប្រធានក្រុមទុយណេស៊ី Wahbi Khazi ក្នុងវគ្គទីពីរ បានធានាជ័យជម្នះសម្រាប់ក្រុមអាហ្វ្រិកមួយនេះ ក្នុងលទ្ធផល 1-0 ។

ទោះបីជាយ៉ាងណាក៏ ដោយ ទុយណេស៊ី មិនបានចូលទៅវគ្គ 16 ក្រុមចុងក្រោយនៃ FIFA World Cup Qatar 2022 ឡើយ ដោយសារអូស្ត្រាលីបានឈ្នះដាណឺម៉ាក ក្នុងលទ្ធផល 1-0 ក្នុងការប្រកួតមួយគូផ្សេងទៀតក្នុងពូល D ។

ការរង់ចាំរបស់ទុយណេស៊ីដើម្បីឈានទៅវគ្គចាញ់ធ្លាក់ជាលើកដំបូងនៃការប្រកួតជុំផ្ដាច់ព្រ័ត្រ FIFA World Cup នៅតែបន្ត បន្ទាប់ពីពួកគេត្រូវចាកចេញពីការប្រកួតនៅប្រទេសកាតាត្រឹមវគ្គសន្សំពិន្ទុ៕

(ទស្សនាវីដេអូ highlight)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង