×

ប៉ូឡូញ0-2អាហ្សង់ទីន៖ Mac Allister និង Julian Alvarez ទាត់ចូលម្នាក់មួយគ្រាប់ក្នុងជ័យជម្នះរបស់អាហ្សង់ទីន (មានវីដេអូ Highlight)

អាហ្សង់ទីន បានត្រឡប់ពីការបរាជ័យក្នុងការប្រកួតបើកឆាក FIFA World Cup Qatar 2022 ក្រោមថ្វីជើងក្រុមអារ៉ាប៊ីសាអូឌីត ដោយបានឡើងទៅវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះលើប៉ូឡូញ និងម៉ិកស៊ិក ក្នុងពូល C ។

អាហ្សង់ទីន បានយកឈ្នះប៉ូឡូញជាមួយនឹងគ្រាប់បាល់ក្នុងវគ្គទី 2 ពី Alexis Mac Allister នៅនាទីទី46 និងខ្សែប្រយុទ្ធ Julian Alvarez នៅនាទីទី 67 ខណៈប៉ូឡូញ នៅតែអាចឈានទៅវគ្គបន្ត ដោយសារឈ្នះម៉ិកស៊ិកលើផលសងគ្រាប់បាល់។

Messi បានទទួលបាល់ប៉េណាល់ទីក្នុងតង់ទី 1 ប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទីប៉ូឡូញ Wojciech Szczesny បន្ទាប់ពីអ្នកទាំងពីរបានប៉ះទង្គិចគ្នា ដែលត្រូវបានផ្ដល់ជូនដោយវីដេអូជំនួយការអាជ្ញាកណ្តាល VAR ៕

(ទស្សនាវីដេអូ highlight)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង