ម៉ិកស៊ិក បានយកឈ្នះអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល 2-1 ប៉ុន្តែបានធ្លាក់ចេញពីការប្រកួត FIFA World Cup Qatar 2022 យ៉ាងសោកសៅ ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីចាញ់ប៉ូឡូញដែលបានឡើងទៅវគ្គបន្តជាមួយអាហ្សង់ទីន។
ខណៈអាហ្សង់ទីនបានយកឈ្នះប៉ូឡូញ 2-0 ក្នុងពូល C នៅកីឡដ្ឋាន 974 ហើយម៉ិកស៊ិកនាំមុខអារ៉ាប៊ីសាអ៊ូឌីត នៅកីឡដ្ឋាន Lusail នៅនាទីទី 94 ក្រុមរបស់ Gerardo Martino ត្រូវការមួយគ្រាប់ទៀតដើម្បីឈានទៅវគ្គបន្ត។
ប៉ុន្តែគ្រាប់បាល់របស់អារ៉ាប៊ីសាអូឌីត នៅក្នុងម៉ោងបន្ថែមវគ្គទីពីរ បានបញ្ជូនកីឡាករម៉ិកស៊ិកត្រឡប់មកផ្ទះវិញ ដោយទុកឱ្យកីឡាករប៉ូឡូញអបអរ ទោះបីជាពួកគេចាញ់អាហ្សង់ទីនក៏ដោយ។
បន្ទាប់ពីម៉ិកស៊ិក បាននាំមុខ 2 គ្រាប់ដោយកីឡាករ Martin នៅនាទីទី 47 និង Chavez នៅនាទីទី 52 អារ៉ាប៊ីសាអ៊ូឌីត បានវាយបកយកបាន 1 គ្រាប់មកវិញពីសំណាក់កីឡាករ Al Dawsari នៅនាទីទី 90+5 ដែលបានធ្វើឱ្យម៉ិកស៊ិកត្រូវអាលអាវត្រឹមវគ្គចែកពូល៕
(ទស្សនាវីដេអូ highlight)