×

កាលវិភាគផ្សាយបន្តផ្ទាល់ផ្ដាច់មុខរបស់ទូរទស្សន៍ CTN, MyTV និង CNC សម្រាប់ប្រកួត អាហ្សង់ទីនប៉ះអូស្ត្រាលី និងបារាំងប៉ះប៉ូឡូញនៅវគ្គ16ក្រុមចុងក្រោយ

យើងបានរកឃើញក្រុមចំនួន 4 ទៀតហើយ នៅពូល C និង D ដែលបានឈានទៅវគ្គ 16 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ខណៈក្រុមលេខ 1 ពូល C ត្រូវប៉ះក្រុមលេខ 2 ពូល D ចំណែកក្រុមលេខ 1 ពូល D នឹងត្រូវជួបក្រុមលេខ 2 ពូល C ។

យោងតាមកាលវិភាគរបស់ FIFA World Cup Qatar 2022 វគ្គ 16 ក្រុមចុងក្រោយ ការប្រកួតរវាងលេខ 1 ពូល C និងលេខ 2 ពូល D នឹងធ្វើឡើងនៅថ្ងៃទី 3 ខែធ្នូ វេលាម៉ោង 1:30 នាទីរំលងអធ្រាត្រ រីឯការប្រកួតរវាងលេខ 1 ពូល D និងលេខ 2 ពូល C នឹងធ្វើឡើងនៅថ្ងៃទី4 ខែធ្នូ វេលាម៉ោង 9:30 នាទីយប់។

ជាលទ្ធផល ក្នុងពូល C អាហ្សង់ទីន ទទួលបានលេខ 1 ខណៈប៉ូឡូញ ទទួលបានលេខ 2។ ចំណែកក្នុងពូល D បារាំង ទទួលបានលេខ 1 ខណៈអូស្ត្រាលី ទទួលបានលេខ 2។

ដូច្នេះ អាហ្សង់ទីន នឹងប៉ះអូស្ត្រាលី នៅថ្ងៃទី 3 ខែធ្នូ វេលាម៉ោង 1:30 នាទីរំលងអធ្រាត្រ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់។ ចំណែក បារាំង នឹងប៉ះប៉ូឡូញ នៅថ្ងៃទី 4 ខែធ្នូ វេលាម៉ោង 9:30 នាទីយប់ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង