×

បង្ហាញកាលវិភាគជប៉ុនប៉ះក្រូអាត ខណៈម៉ារ៉ុកប៉ះអេស្ប៉ាញនៅវគ្គ16ក្រុមចុងក្រោយ World Cup ផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់

កាលពីយប់មិញ ក្រុមចំនួន 4 ទៀតនៅពូល E និង F ដែលបានឈានទៅវគ្គ 16 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ខណៈក្រុមលេខ 1 ពូល E ត្រូវប៉ះក្រុមលេខ 2 ពូល F ខណៈដែលក្រុមលេខ 1 ពូល F នឹងត្រូវជួបក្រុមលេខ 2 ពូល E ។

យោងតាមកាលវិភាគរបស់ FIFA World Cup Qatar 2022 វគ្គ 16 ក្រុមចុងក្រោយ ការប្រកួតរវាងក្រុមលេខ 1 ពូល E និងលេខ 2 ពូល F នឹងធ្វើឡើងនៅថ្ងៃទី 5 ខែធ្នូ វេលាម៉ោង 9:30 នាទីយប់។ ការប្រកួតរវាងលេខ 1 ពូល F និងលេខ 2 ពូល E នឹងធ្វើឡើងនៅថ្ងៃទី 6 ខែធ្នូ វេលាម៉ោង 9:30 នាទីយប់។

ជាលទ្ធផល ក្នុងពូល E ជប៉ុន ទទួលបានលេខ 1 ខណៈអេស្ប៉ាញ ទទួលបានលេខ 2។ ចំណែកក្នុងពូល D ម៉ារ៉ុក ទទួលបានលេខ 1 ខណៈក្រូអាត ទទួលបានលេខ 2។

ដូច្នេះ ជប៉ុន នឹងប្រកួតជាមួយក្រូអាត នៅថ្ងៃទី 5 ខែធ្នូ វេលាម៉ោង 9:30 នាទីយប់ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់។ ចំណែក ម៉ារ៉ុក នឹងប៉ះអេស្ប៉ាញ នៅថ្ងៃទី 6 ខែធ្នូ វេលាម៉ោង 9:30 នាទីយប់ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង