pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

កូរ៉េខាងត្បូងត្រៀមប្រយុទ្ធយក3ពិន្ទុពីព័រទុយហ្គាល់យប់នេះ ទោះមានសង្ឃឹមតិចតួចក៏ដោយ

កូរ៉េខាងត្បូង បានបើកយុទ្ធនាការក្នុងពូល H របស់ពួកគេជាមួយនឹងលទ្ធផលស្មើទល់នឹងអ៊ុយរុយហ្គាយ មុនពេលរងបរាជ័យក្នុងលទ្ធផល 3-2 ក្រោមថ្វីជើងរបស់ក្រុមហ្គាណា ក្នុងការប្រកួតទីពីររបស់ពួកគេ។

ក្រុមរបស់លោក Paulo Bento ឈរនៅលេខរៀងលេខ 3 ដោយមាន 1 ពិន្ទុ ប៉ុន្តែពួកគេនៅតែអាចឈានទៅវគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។ ក្រុមរបស់លោក Bento នឹងត្រូវយកឈ្នះលើព័រទុយហ្គាល់ ហើយបើអ៊ុយរុយហ្គាយយកឈ្នះហ្គាណា នោះគេនឹងគិតលើផលសងគ្រាប់បាល់រវាងកូរ៉េខាងត្បូង និងអ៊ុយរុយហ្គាយ ថាតើក្រុមណានឹងទទួលបានចំណាត់ថ្នាក់លេខ 2 ។

សូមជម្រាបថា កូរ៉េខាងត្បូង បានឈានទៅវគ្គចាញ់ធ្លាក់ជាលើកចុងក្រោយរបស់ពួកគេ កាលពី World Cup ឆ្នាំ 2010 ។

ដោយឡែក ព័រទុយហ្គាល់ ត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីធានាចំណាត់ថ្នាក់លេខ 1 បន្ទាប់ពីពួកគេបានកក់កៅអីនៅវគ្គ 16 ក្រុមចុងក្រោយរួចទៅហើយ។ ព័រទុយហ្គាល់ទំនងជាដកកីឡាករល្អៗរបស់ពួកគេទុកមួយប្រកួត ដើម្បីឱ្យសម្រាកត្រៀមលេងនៅវគ្គបន្ត។

កម្មវិធីផ្សាយបន្តផ្ទាល់យប់នេះ៖

-ហ្គាណា Vs អ៊ុយរុយហ្គាយ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង CNC តែមួយគត់ ចាប់ពីម៉ោង9:30នាទីយប់តទៅ
-កូរ៉េខាងត្បូង Vs ព័រទុយហ្គាល់ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង9:30នាទីយប់តទៅ
-ស៊ែប Vs ស្វីស ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTNនិង CNC តែមួយគត់ ចាប់ពីម៉ោង1:30នាទីរំលងអធ្រាត្រតទៅ
-កាម៉េរូន Vs ប្រេស៊ីល ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង1:30នាទីរំលងអធ្រាត្រតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង