ក្រុមចំនួន 4 ទៀត នៅពូល G និង H បានឈានទៅវគ្គ 16 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ខណៈក្រុមលេខ 1 ពូល G ត្រូវប៉ះក្រុមលេខ 2 ពូល H ខណៈដែលក្រុមលេខ 1 ពូល H នឹងត្រូវជួបក្រុមលេខ 2 ពូល G ។
យោងតាមកាលវិភាគរបស់ FIFA World Cup Qatar 2022 វគ្គ 16 ក្រុមចុងក្រោយ ការប្រកួតរវាងក្រុមលេខ 1 ពូល G និងលេខ 2 ពូល H នឹងធ្វើឡើងនៅថ្ងៃទី 5 ខែធ្នូ វេលាម៉ោង 1:30 នាទីរំលងអធ្រាត្រ។ ការប្រកួតរវាងលេខ 1 ពូល H និងលេខ 2 ពូល G នឹងធ្វើឡើងនៅថ្ងៃទី 6 ខែធ្នូ វេលាម៉ោង 1:30 នាទីរំលងអធ្រាត្រ។
ជាលទ្ធផល ក្នុងពូល G ប្រេស៊ីល ទទួលបានលេខ 1 ខណៈស្វីស ទទួលបានលេខ 2 ។ ចំណែកក្នុងពូល H ព័រទុយហ្គាល់ ទទួលបានលេខ 1 ខណៈកូរ៉េខាងត្បូង ទទួលបានលេខ 2 ។
ដូច្នេះ ប្រេស៊ីល នឹងប្រកួតជាមួយកូរ៉េខាងត្បូង នៅថ្ងៃទី 5 ខែធ្នូ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រ។ ចំណែក ព័រទុយហ្គាល់ នឹងប៉ះស្វីស នៅថ្ងៃទី 6 ខែធ្នូ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រផងដែរ៕