ហ្គាណា បានរក្សាសំណាញ់ទីរបស់ខ្លួន ដោយមិនឱ្យអ៊ុយរុយហ្គាយបន្ថែមគ្រាប់បាល់ទី 3 របស់ខ្លួននៅចុងម៉ោងឡើយ ដែលបានធ្វើឱ្យក្រុមមកពីអាមេរិកឡាទីនបានសម្រក់ទឹកភ្នែក នៅក្រោយចប់ការប្រកួតចុងក្រោយនៃពូល H ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។
នៅពេលដែលពួកគេដឹងថា កូរ៉េខាងត្បូងបានយកឈ្នះព័រទុយហ្គាល់ 2-1 នៅក្នុងការប្រកួតមួយផ្សេងទៀតដែលលេងក្នុងពេលដំណាលគ្នា អ៊ុយរុយហ្គាយដឹងថា គ្រាប់បាល់ 2 គ្រាប់របស់ខ្លួនទៅលើហ្គាណា ដែលជាការស៊ុតបញ្ចូលទីរបស់ Giorgian de Arrascaeta នៅនាទីទី 26 និង 32 គឺមិនទាន់គ្រប់គ្រាន់សម្រាប់ឱ្យពួកគេឈានទៅវគ្គ 16 ក្រុមបានឡើយ។ ប៉ុន្តែនៅក្រោយកញ្ចែបញ្ចប់វគ្គទីពីរ លទ្ធផលមិនមានការប្រែប្រួលនោះទេ ដែលធ្វើឱ្យទាំងហ្គាណា និងអ៊ុយរុយហ្គាយ បានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុដូចគ្នា៕
ទស្សនាវីដេអូ Highlight នៅខាងក្រោម៖