អ្នកចំាទី Ederson របស់ក្លិប Manchester City ទំនងនឹងមិនអាចចូលលេងទេ ដោយសារតែសមាគមបាល់ទាត់ប្រេស៊ីល បានស្នើរដល់ FIFA អនុវត្តច្បាប់ “Five-day rule” ដែលកីឡាករប្រេស៊ីល នឹងមិនអនុញ្ញាតឱ្យចូលលេង ៥ថ្ងៃ បន្ទាប់ពីការប្រកួតជម្រើសជាតិរវាងប្រេស៊ីល និងអាហ្សង់ទីន ត្រូវបានបញ្ឈប់អំឡុងពេលប្រកួត។
អ្នកចំាទីដៃទី២ គឺកីឡាករ Steffen របស់ Man City ត្រូវបានធ្វើតេស្តរកឃើញកូវីដ១៩។ ដូច្នេះ ជម្រើសចុងក្រោយ គឺមានតែអ្នកចាំទី Carson ប៉ុណ្នោះ។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះ នៅជាមួយក្រុមមេឃខៀវជាង ២រដូវកាលមកហើយ។ គេចូលលេងបានតែម្ដងប៉ុណ្ណោះ ពោលគឺទល់នឹងក្រុម Newcastle ដែលជាការប្រកួតចុងក្រោយនៃរដូវកាលមុន៕
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។