×

វីដេអូ Highlight នៃការប្រកួតទី3រវាងកូរ៉េខាងត្បូងជាមួយព័រទុយហ្គាល់ ពូល H

ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានយកឈ្នះទៅលើក្រុមជម្រើសជាតិព័រទុយហ្គាល់ដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងការប្រកួតចុងក្រោយ ពូល H នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ខណៈក្រុមអាស៊ីមួយនេះ បានធ្វើការវាយបកយកឈ្នះព័រទុយហ្គាល់ ដើម្បីកក់កៅអីមួយសម្រាប់វគ្គ 16 ក្រុមចុងក្រោយ។

ក្នុងការប្រកួតដ៏សំខាន់នេះ ក្រុមព័រទុយហ្គាល់ បានបើកឆាកនៃការនាំមុខទៅលើកូរ៉េខាងត្បូង ដោយប្រើប្រាស់ពេលត្រឹមតែ 5 នាទីប៉ុណ្ណោះពីការស៊ុតបំប៉ោងសំណាញ់របស់កីឡាករ Ricardo Horta ។ ប៉ុន្តែកូរ៉េខាងត្បូង ដែលត្រូវការជ័យជម្នះជាចាំបាច់ បានរង់ចាំរហូតដល់នាទីទី 27 ដើម្បីវាយបកត្រឡប់មកវិញបាន 1 គ្រាប់ពីសំណាក់កីឡាករ Kim Young gwon។ នៅនាទីទី 90+2 រឿងដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើង នៅពេលដែលខ្សែប្រយុទ្ធ Son Heung min បានបញ្ជូនឱ្យខ្សែប្រយុទ្ធ Hwang Hee-chan ដើម្បីស៊ុតគ្រាប់បាល់ជ័យជម្នះសម្រាប់ការប្រកួតនេះ។

ទស្សនាវីដេអូ Highlight នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង