×

វីដេអូ Highlight នៃការប្រកួតរវាងហុល្លង់ជាមួយសហរដ្ឋអាមេរិក វគ្គ16ក្រុមចុងក្រោយ World Cup

ហុល្លង់ បានយកឈ្នះទៅលើសហរដ្ឋអាមេរិក ក្នុងលទ្ធផល 3-1 ដើម្បីក្លាយជាក្រុមទីមួយ ដែលបានឈានទៅវគ្គ 8 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 កាលពីយប់មិញ។

ក្រុមហុល្លង់របស់លោក Louis van Gaal បានបើកការនាំមុខមុននៅនាទីទី 10 ដោយ Memphis Depay ដែលបានទទួលការបញ្ជូនបាល់យ៉ាងអស្ចារ្យរបស់ Denzel Dumfries ។ ខ្សែការពារ Daley Blind បានបន្ថែមគ្រាប់ទីពីរសម្រាប់ហុល្លង់ នៅនាទីទី 45+1 ពីការបញ្ជូនរបស់ Dumfries ដដែលមុនចប់វគ្គទីមួយ។ ហុល្លង់ បានបារម្ភផងដែរនៅពេលដែលអាមេរិក វាយបកបានមួយគ្រាប់មកវិញ នៅនាទីទី 76 ពី Haji Wright ប៉ុន្តែ 5 នាទីក្រោយមក Dumfries គឺជាអ្នកស៊ុតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Blind ។

ទស្សនាវីដេអូ Highlight នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង