×

វីដេអូ Highlight នៃការប្រកួតរវាងអាហ្សង់ទីនជាមួយអូស្ត្រាលី វគ្គ16ក្រុមចុងក្រោយ World Cup

អាហ្សង់ទីន បានយកឈ្នះទៅលើអូស្ត្រាលីយ៉ាងប្រផុតប្រផើយក្នុងលទ្ធផល 2-1 នៅវគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 កាលពីយប់មិញ ដោយត្រូវជួបជាមួយហុល្លង់ដែលបានឈ្នះអាមេរិក នៅវគ្គ 8 ក្រុមចុងក្រោយ។

Lionel Messi បានបើកការនាំមុខមុនមួយគ្រាប់សម្រាប់អាហ្សង់ទីន នៅនាទីទី35 ដែលជាគ្រាប់បាល់ទី 94 របស់គាត់សម្រាប់ក្រុមជម្រើសជាតិ និងជាគ្រាប់បាល់ទី 789 ក្នុងអាជីពរបស់គាត់ផងដែរ។

នៅវគ្គទីពីរ ខ្សែប្រយុទ្ធ Julian Alvarez បានបន្ថែមគ្រាប់ទីពីរដល់ក្រុមអាមេរិកឡាទីន។ ចំណែកអូស្ត្រាលី ពុំសូវមានឱកាសច្រើនទេ ប៉ុន្តែសំណាងល្អ បាល់ដែលទាត់ចេញពី Craig Goodwin របស់អូស្ត្រាលីបានប៉ះជាមួយកីឡាករ Enzo Fernandez របស់អាហ្សង់ទីន ដែលធ្វើឱ្យក្លាយជាបាល់ Own Goal ពេលនៅសល់ 13 នាទីចុងក្រោយនៃការប្រកួត។

ទស្សនាវីដេអូ Highlight នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង