ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានឈានទៅវគ្គ 8 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 បន្ទាប់ពីពួកគេបានយកឈ្នះទៅលើក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ ក្នុងលទ្ធផល 3-1 យ៉ាងងាយស្រួល នៅកីឡដ្ឋាន Al Thumama ទីក្រុងដូហា កាលពីយប់មិញ។
ខ្សែប្រយុទ្ធ Oliver Giroud បានក្លាយជាកីឡាករដែលបានស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិបារាំង បន្ទាប់ពីគាត់ជាអ្នកស៊ុតគ្រាប់បាល់បើកឆាកសម្រាប់ក្រុមមាន់គក នៅនាទីទី 44 ដែលជាគ្រាប់បាល់ទី 52 របស់គាត់នៅក្រុមជម្រើសជាតិ។
ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបញ្ចូលទី 2 គ្រាប់បន្ថែមទៀត សម្រាប់បារាំង នៅនាទីទី 74 និង 90+1 ដែលធ្វើឱ្យរូបគេបានក្លាយជាបេក្ខភាពឈានមុខគេក្នុងការឈ្នះពានរង្វាន់ Golden Boot ដោយមាន 5 គ្រាប់គិតមកទល់ពេលនេះ។ ចំណែក ប៉ូឡូញទទួលបានបាល់ប៉េណាល់ទី ដែលស៊ុតបញ្ចូលទីដោយ Robert Lewandowski នៅនាទីទី 90+9 ។
ទស្សនាវីដេអូ Highlight នៅខាងក្រោម៖