×

វីដេអូ Highlight នៃការប្រកួតរវាងអង់គ្លេសជាមួយសេណេហ្គាល់ វគ្គ16ក្រុមចុងក្រោយWorld Cup

ក្រុមអង់គ្លេស បានយកឈ្នះទៅលើក្រុមសេណាហ្គាល់ ក្នុងលទ្ធផល 3-0 នៅវគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Al Bayt ទីក្រុង Al Khor កាលពីយប់មិញ។

ខ្សែបម្រើ Jude Bellingham បានបញ្ជូនឱ្យ Jordan Henderson ដើម្បីស៊ុតគ្រាប់បាល់នាំមុខនៅនាទីទី 38 ។ បន្ទាប់មកទៀត ខ្សែបម្រើ Phil Foden បានបញ្ជូនយ៉ាងស្អាតទៅឱ្យប្រធានក្រុម Harry Kane ដែលជាអ្នកសម្រេចទីគ្រាប់បាល់ទីពីរ នៅនាទីទី 45+3 ។ Foden ដដែលបានបង្កើតឱកាសម្ដងទៀត នៅពេលដែលអង់គ្លេស បានធានាជ័យជម្នះរបស់ខ្លួននៅនាទីទី 57 សម្រាប់គ្រាប់បាល់របស់ Bukayo Saka ។

អង់គ្លេស នឹងឡើងទៅវគ្គ 8 ក្រុមចុងក្រោយ ដើម្បីជួបជាមួយបារាំង ដែលបានយកឈ្នះទៅលើប៉ូឡូញ។

ទស្សនាវីដេអូ Highlight នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង