×

អ្នកគាំទ្រនៅសេអ៊ូលនឹងជួបជុំគ្នាមើលការប្រកួតកូរ៉េខាងត្បូង-ប្រេស៊ីល ទោះអាកាសធាតុត្រជាក់ដល់ដក3អង្សារក៏ដោយ

ប្រជាជនកូរ៉េខាងត្បូងជាច្រើន ត្រូវបានគេរំពឹងថានឹងក្រោកពីដំណេក នៅយប់ទៀបភ្លឺដើម្បីទស្សនាការប្រកួតវគ្គ16 ក្រុមចុងក្រោយរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ទល់នឹងក្រុមប្រេស៊ីល នៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

ការប្រកួតនេះ នឹងប្រព្រឹត្តទៅនៅម៉ោង4 ទៀបភ្លឺម៉ោងនៅកូរ៉េ ប៉ុន្តែវាមិនអាចបញ្ឈប់ប្រជាជនកូរ៉េខាងត្បូង ដែលចង់ទស្សនាការប្រកួតជុំគ្នា ដើម្បីហ៊ោរនោះបានឡើយ។ ការព្យាករណ៍អាកាសធាតុនៅកូរ៉េ បានបង្ហាញថា អាកាសធាតុ នៅអំឡុងពេលប្រកួត អាចនឹងធ្លាក់ដល់ដក 3 អង្សារសេឯណោះ។

ការជួបជុំគ្នាទស្សនាការប្រកួតរវាងកូរ៉េខាងត្បូងជាមួយប្រេស៊ីល នឹងធ្វើឡើងនៅតំបន់ Gwanghwamun Square នៅកណ្ដាលក្រុងសេអ៊ូល និង Suwon Convention Center នៅខេត្ត Gyeonggi ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង